អ្នកអភិរក្សក្រពើកម្ពុជារកឃើញសំបុកក្រពើភ្នំ ដែលស្ថិតក្នុងបញ្ជីក្រហម មួយសំបុកនៅស្រុកវាលវែងខេត្តពោធិ៍សាត់
គម្រោងក្រពើភ្នំ( cambodian crocodile conservation program ) បានចេញផ្សាយព័ត៌ មានផ្លូវការបស់ខ្លួននៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នេះថា មន្រ្តីគម្រោងអភិរក្សក្រពើកម្ពុជា នៃរដ្ឋបាលព្រៃឈើ និងអង្គការសត្វព្រៃ និងរុក្ខជាតិអ ន្តរជាតិ (FFI) បានរកឃើញសំបុកក្រ ពើភ្នំ ឬក្រពើត្រី ចំនួន១សំបុក ដែលមាន ពងសរុបចំនួន២២ នៅតំបន់អភិរក្សសត្វក្រពើបឹង វាលវែង ស្រុកវាលវែង ខេត្តពោ ធិ៍សាត់។
ពងក្រពើ ត្រូវបានក្រុមអភិរក្សក្រពើកម្ពុជាបានបំលាស់ទីយកទៅរក្សាទុកក្នុងសំបុក សិប្បនិម្មិត ដើម្បីបង្ការការខូចខាតដោយទឹកជំនន់ និងការបំផ្លាញពីសត្វផ្សេ ងៗព្រមទាំ ងការ ពារយ៉ាងម៉ត់ចត់ពីសំណាក់អ្នកការពារក្រពើ នៅក្នុងសហគមន៍រ ហូតដល់ពេលវា ញាស់។ កាលពីខែមេសាកន្លងទៅនេះ ក្រុមល្បាតក្រពើរបស់យើង ក៏បានរកឃើញ សំបុកក្រពើចំនួន មួយផ្សេងទៀតដែរ នៅតំបន់លែង ក្រពើឆាយរាប ស្រុកស្រែអំបិល ខេត្តកោះកុង។
តែអោយគួរសោកស្តាយ ដោយពងរបស់វាសុទ្ធតែជាពងមិនអាចបង្កកំណើតបាន។ ចាប់ តាំងពីឆ្នាំ២០១៨ រហូតដល់ ឆ្នាំ២០២០នេះ យើងតែងតែបានរកឃើញសំបុកក្រ ពើចំនួន១ ជារៀងរាល់ឆ្នាំ នៅតំបន់លែងក្រពើនេះ ដែលពុំធ្លាប់មានកាលពីមុន។ នេះជាសញ្ញាវិជ្ជមាន មួយនៃកម្មវិធីលែង ក្រពើរបស់គម្រោងអភិរក្សក្រពើកម្ពុជា៕SP