ម្ចាស់អាងចិញ្ចឹមក្រពើដើរហាត់ប្រាណពេលព្រឹក រអិលជើងធ្លាក់ចូលអាង ត្រូវក្រពើចាប់ខាំស្លាប់ភ្លាមៗ
1 ឆ្នាំ មុន
សៀមរាប៖ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងក្រោយ ប្រពន្ធចេញមកក្រៅហើយដើរទៅក្រោយកន្លែងអាងចិញ្ចឹមក្រពើ ក៏ឃើញប្តីរបស់គាត់បានស្លាប់នៅក្នុងអាងចិញ្ចឹមក្រពើ។ហេតុការនេះបានកើតឡើងនៅម៉ោង៥និង៤០នាទីព្រឹកក្នុងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅភូមិពោធិ៍បន្ទាយជ័យ សង្កាត់ សៀមរាប ក្រុងសៀមរាប។
មេប៉ុស្តិ៍សង្កាត់សៀមរាបបានឱ្យដឹងថាជនរងគ្រោះដែលស្លាប់ដោយសារដើរហាត់ប្រាណពេលព្រឹកនៅជុំវិញអាងចិញ្ចឹមក្រពើ ហើយរអិលជើងធ្លាក់ចូលបណ្តាលឲ្យក្រពើខាំស្លាប់នោះមានឈ្មោះ លួន ណាំ ភេទប្រុស អាយុ៧២ឆ្នាំ រស់នៅភូមិ ពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប មុខរបរគណកម្មាការវត្ត ពោធិ៍បន្ទាយជ័យបច្ចុប្បន្នសពបានប្រគល់ឱ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណីខ្មែរ៕