ពាក់កណ្តាលខែមិថុនា ឆ្នាំ២០២០នេះ នឹងរៀបចំការប្រកួតកីឡាតេន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សម្តេចក្រឡាហោម ស ខេង
លោក ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិ និងជាអនុប្រធានទី១ សហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា មានប្រសាសន៍ថា នៅចន្លោះថ្ងៃទី១៥ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ នឹងរៀបចំការប្រកួតកីឡាសូហ្វតេន្នីសជ្រើស រើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សម្តេចក្រឡាហោម ស ខេង បន្ទាប់ពីមានការពន្យារពេលដោយសារវិបត្តិជំងឺកូវីដ-១៩។
ក្រោយសកម្មភាពកីឡានានាត្រូវបានអនុញ្ញាតដោយក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡាជាជំហានៗឡើងវិ ញនោះព្រឹត្តិការណ៍ដ៏សំខាន់នេះនឹងត្រូវរៀបចំការប្រកួតជាថ្មីក្រោយពន្យារពេលតាំងពីខែមីនា មកម្ល៉េះ។ លោកជា ប៊ុនហេង បន្ថែមថា យើងនឹងអនុវត្តន៍តាមវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន តាមរយៈការថែរក្សាអនាម័យជូនដល់អ្នកចូលរួមនានា ជាពិសេសគឺកីឡាករ កីឡាការិនីទាំងអស់ តាមរយៈការផ្តល់ជូនអាល់កុល ម៉ាស់ និងសាប៊ូលាងដៃជាដើម ដើម្បីរក្សាសុវត្ថិភាព។
ចំពោះការត្រៀមទទួលធ្វើម្ចាស់ផ្ទះ កីឡាសូហ្វេតេន្នីសជើងឯកអាស៊ីអាគ្នេយ៍របស់កម្ពុជា ក៏នៅតែរក្សាដដែល ដោយគ្រាន់តែពន្យារពេលសិនតែប៉ុណ្ណោះ អាស្រ័យលើស្ថានភាពជំងឺកូវីដ-១៩ ល្អប្រសើរឡើងនៅក្នុងតំបន់។ទោះជាយ៉ាងនេះក្តី ឆ្លងកាត់តាមរយៈការប្រកួតជើងឯកថ្នាក់ជាតិ និងការប្រកួតដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង រួមទាំងការអនុញ្ញាតឱ្យមានការប្រមូលផ្តុំឡើងវិញនេះបានដាក់ក្តីសង្ឃឹមថា សិទ្ធផល បច្ចេកទេសរបស់កីឡាករ កីឡាការិនីសូហ្វតេន្នីសនឹងមានការរីកចម្រើនឡើងវិញ ៕SP
អត្ថបទទាក់ទង
-
ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ