មនុស្ស​ណា​ក៏​ចេះ​ធ្វើ​ខុស​ដែរ តែ​មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​ចេះ​ទទួល​ស្គាល់​ថា​ខ្លួន​បាន​ធ្វើ​ខុស​ទាំង​អស់​នោះ​ទេ។ មនុស្ស​ចូលចិត្ត​យក​ឈ្នះ​អ្នក​ដទៃ ខ្លួន​ធ្វើ​ខុស​មិន​ដឹង​ខុស​ឡើយ និយាយ​យក​តែ​ឈ្នះ។ ជួន​កាល ការ​ដែល​ចង់​តែយក​ឈ្នះ​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​គេ​មិន​ចូល​ចិត្ត។ តើ​ប្រិយមិត្ត​ដឹង​ទេ​ថា ការ​ចេះ​ទទួល​ស្គាល់​កំហុស​ដែល​ខ្លួន​បាន​ធ្វើ
នោះ​ គឺ​ជា​រឿង​ល្អ និង​អាច​ជួយ​ស្រោច​ស្រង់​រាល់​ទង្វើ​មិន​គប្បី​ទាំង​ឡាយ​ដែល​អ្នក​បាន​ធ្វើ​ទៅ​លើ​អ្នក​ដទៃ? តើមានប្រយោជន៍​អ្វី​ខ្លះ​ដែល​លោក​អ្នក​នឹង​ទទួល​បាន​ពី​ការ​ចេះ​ទទួល​កំហុស​នេះ? ចំនុចទាំង៥ខាងក្រោមនេះ គឺជាអ្វីដែល ក្រុមការងារNP NEWS ដកស្រង់ចេញពីគំនិតអប់រំមួយចំនួនរបស់សហគ្រិនជោគជ័យដែលបានចែករំលែកបទពិសោធន៍ក្នុងបណ្តាញទំនាក់ទំនងសង្គម៖

 

១)ភាពជឿជាក់៖ ភាព​ជឿជាក់​គឺ​ជា​រឿង​សំខាន់​សម្រាប់​មនុស្ស​គ្រប់​គ្នា​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា បើ​សិន​ជា​អ្នកធ្វើ​ខុស​ហើយ តែ​មិន​ដែល​ចេះ​ទទួល​ស្គាល់​ថា​ខ្លួន​ឯង​ធ្វើ​ខុស នោះ​គ្មាន​អ្នកណាជឿ​ជាក់​លើ​អ្នក​ឡើយ។ ផ្ទុយ​ទៅវិញ បើ​សិន​ជា​អ្នក​ធ្វើ​ខុស ហើយ​ចេះ​ទទួល​ស្គាល់​កំហុស នោះ​គ្រប់​គ្នា​នៅ​ជុំវិញ​អ្នក​គិត​ថា​អ្នក​ជា​មនុស្ស​ស្មោះ​ត្រង់អាច
ជឿ​ទុក​ចិត្ត​បាន និង​ជា​មិត្ត​ដ៏​ល្អ​ម្នាក់​ទៀត​ផង។
២)ធំដឹងក្តី៖ អ្នក​នឹង​ក្លាយ​ជា​មនុស្ស​កាន់​តែ​ធំ​ដឹង​ក្ដីស្គាល់​ខុស ស្គាល់ត្រូវស្គាល់អ្វីល្អនិង​អ្វី​ដែល​អាក្រក់នៅ​ពេលដែល​អ្នក​ចេះ​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន។ កំហុស​អាច​ក្លាយជា​មេរៀន​ដ៏​ល្អ​សម្រាប់​ជីវិត។
៣)ការអភិវឌ្ឍ៖ បើសិនជា​អ្នក​មិន​ទាន់​អាច​ទទួលស្គាល់​កំហុស​ដែល​បាន​ធ្វើ​ខុស​ទេ នោះ​អ្នក​គឺ​ជា​មនុស្ស​ដែលខ្លាច​បរាជ័យ​បំផុត។  ដូច្នេះ ដើម្បី​អភិវឌ្ឍ​ខ្លួន​ឱ្យ​ទាន់​សម័យ និង​ជោគជ័យ នោះ​លោក​អ្នក​ត្រូវ​ចេះ​ទទួល​ស្គាល់កំហុសដែល​បាន​ប្រព្រឹត្ត។
៤)ការលើកទឹកចិត្ត៖  បើសិន​ជា​អ្នក​មិន​អាច​ទទួលស្គាល់​ថា​ខ្លួន​បាន​ធ្វើខុស​ក្នុង​រឿង​អ្វីមួយ​ទេ នោះអ្នក​នឹង​មិន​មានឱកាស​សម្រាប់​និយាយ​ប្រកាន់​ជំហរ​ថា​ខ្លួន​ត្រូវ​ឡើយ។ ធម្មតា នៅ​ពេលមាន​មនុស្ស​ណា​ម្នាក់​ធ្វើអ្វី​ខុស​មួយហើយគេម្នាក់​នោះ​ចេះទទួល​ស្គាល់​កំហុស នោះ​នឹង​មាន​អ្នក​ដទៃ​មក​ចាំ​ជួយ​ផ្ដល់​កម្លាំង​ចិត្ត និង​លើក​ទឹកចិត្ត​ដើម្បីជួយ​កែ​កំហុស​ទាំង​អស់គ្នា។
៥)ភាពរឹងមាំ៖ បើសិនជា​អ្នក​ក្លាយជា​មនុស្សម្នាក់​ដែល​ដឹង​ខុស ចេះ​ទទួល​កំហុស នោះ​អ្នក​នឹង​ក្លាយ​ជា​មនុស្សម្នាក់​ដែល​រឹង​មាំ និង​ឯករាជ្យ​សម្រាប់​អ្នក​ដទៃ។ ហើយ​អ្នក​ក៏​អាច​ក្លាយ​ជា​គំរូ​ដ៏​ល្អម្នាក់​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយយកគំរូ​តាម៕ដោយPP

 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ