យោងតាមគហេទំព័រហ្វេសបុករបស់ ផែន​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ សហការជាមួយសមត្ថកិច្ចជាបន្ទាន់ នៅពេលឃើញជនបរទេសដែលមានរូបក្នុងរូបថតខាងក្រោមនេះ ។ សូមបញ្ជាក់ថា ជនបរទេសនេះគឺជាជនជាតិជប៉ុន ។ ទោះបីជាយ៉ាងណា គេពុំទាន់ដឹងថា តើជនជាតិជប៉ុនម្នាក់នេះ មានជាប់ពាក់ព័ន្ធនិង ករណីអ្វីឲ្យច្បាស់នោះទេ ។ ជាមួយគ្នានោះ កាលពីថ្ងៃទី 15 ខែមេសា កន្លងទៅ អាជ្ញាធរឡាវ ក៏បានចេញសេចក្តីជូនដំណឹងពីការតាមចាប់ខ្លួនជនជាតិជប៉ុនម្នាក់នេះដូចគ្នាដែរ ។ ផែន​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​បានបង្ហាញលេខទទូរស័ព្ទសម្រាប់ទុករាយការណ៍៖087 289 431​ 012 289 431​,​ 096 366 5596៕ដោយPP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ