ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសពីរៀបចំអង្គរសង្ក្រាន្តឡើងវិញ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ នាឆ្នាំ២០២៣ ខាងមុខ បន្ទាប់ផ្អាកមួយរយៈដោយសារការរីករាលនៃជំងឺកូវីដ-១៩។

ក្នុងពិធីបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ លើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំ សូមបញ្ជាក់ជូនចំពោះបងប្អូនជនរួមជាតិ នៅទូទាំងប្រទេសឱ្យបានជម្រាបថា នៅចូលឆ្នាំខ្មែរ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ យើងនឹងធ្វើអង្គរសង្ក្រាន្តសាជាថ្មីម្ដងទៀត។

សម្ដេចតេជោ បន្ដថា ពេលនោះ សម្ដេច សង្ឃឹមថា កីឡាតោរបស់កម្ពុជា នឹងក្លាយជានិមិត្តរូបដល់សំខាន់ នៃការជួបជុំក្នុងពិធីអង្គរសង្ក្រាន្ត នៅពេលនោះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ