(នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ)៖  ដោយសារមានករណីខលទូរស័ព្ទពីក្រៅប្រទេសជាបន្តបន្ទាប់ ដែលជាលេខទូរសស័ព្ទសង្ស័យ (Spam) មានបំណងឆបោកប្រាក់តាមរយៈ Callback Scam ទៅកាន់ជនសង្ស័យដែលលេខរបស់ពួកគេអាចប្រើប្រាស់ International Premium Rate Number (IPRN) និងមាន​ព័ត៌មាន​គ្មាន​ប្រភព​ច្បាស់លាស់​ដែល​និយាយ​ថានឹង​បាត់​បង់​លុយ​ពី​ធនាគារ​ប្រសិន​មានការទទួល​ ឬ​តេទៅ​វិញ​ ។ ថ្ងៃ​នេះក្រុម​ការងារ​សូម​ជម្រាប​ថា​ហេតុការណ៍​នេះ​បាន​កេីតមាន​ច្រើន​ដង​នឹង​ច្រេីន​ឆ្នាំ​មក​ហេីយ​បច្ចុប្បន្ន​បន្ត​មាន​ផងដែល​ តែមាន​បញ្ហា​បាត់​បង់​ថវិកា​ពី​ធនាគារ​ ឬ​ទិន្នន័យ​អ្វី​មួយ​ពី​ទូរសព្ទ​របស់​នណា​ម្នាក់​ទេ​ តែ​មានការ​បាត់​ថវិកា​ក្នុង​លេខ​ទូរស័ព្ទ​​​ពីរ​ករណី​ដូច​ខាង៖
១.​ ប្រសិន​លោក​អ្នក​ចុច​ទទួល​នោះ​ ភាគី​ជន​អនាមិក​នោះនឹង​ត្រូវ​ចំណាយ​ថវិកា​ហៅ​ចេញ​ក្រៅ​ប្រទេស​
២​.​ ប្រសិន​លោក​អ្នក​ជា​អ្នកតេ​ត្រលប់​វិញ​ទៅកាន់​លេខ​ទូរស័ព្ទ​ជន​អនាមិក​នោះ​ ប្រាកដ​ណាស់​លោកអ្នក​នឹង​ត្រូវ​បាត់បង់​​ថវិកា​ផ្ទុកក្នុង​គណនី​សេវា​ទូរសព្ទ​អ្នក​សម្រាប់​ការ​ហៅ​ទៅក្រៅ​ប្រទេស​។
ដើម្បីការពារពីការខលចូលរំខាន ជនរងគ្រោះបានធ្វើការ Block លេខទូរស័ព្ទដែលបានព្យាយាមខលចូលទាំងនោះ ប៉ុន្តែជនល្មើសបានព្យាយាមប្រើប្រាស់លេខថ្មីៗ បម្រើសកម្មភាពល្មើសរបស់ពួកគេ។ ថ្ងៃនេះក្រុមការងារបច្ចេកទេស សូមធ្វើការណែនាំអំពីរបៀបដំឡើងកម្មវិធីជំនួយ ដែលមានសមត្ថភាពកំណត់លេខទូរស័ព្ទសង្ស័យ (Spam) រួចធ្វើការ Block ដោយស្វ័យប្រវត្តិ។
កម្មវិធីឈ្មោះ Hiya: Spam Phone Call Blocker កំពុងតែទទួលបាននូវការពេញនិយមប្រើប្រាស់ ព្រោះបច្ចុប្បន្នកម្មវិធីនេះមានទិន្នន័យលេខទូរស័ព្ទសង្ស័យ (Spam) ប្រមាណ ២៨៧លានលេខទូរស័ព្ទ ដែលអាចជួយអ្នកប្រើប្រាស់ក្នុងការ Block លេខសង្ស័យបានច្រើន។ កម្មវិធីឈ្មោះ Hiya អាចដំឡើងលើទូរស័ព្ទដៃ ដែលមានប្រព័ន្ធប្រតិបត្តិការ iOS និង Android តាមរបៀបដូចខាងក្រោម៖
១- ទាញយកកម្មវិធី Hiya: Spam Phone Call Blocker ពីកម្មវិធី AppStore ក្នុងទូរស័ព្ទ iOS ឬ Playstore ក្នុងទូរស័ព្ទ Android។ លោកអ្នកក៏អាចទាញយកតាមតំណភ្ជាប់៖
- ទូរស័ព្ទ iOS (https://apple.co/38St8U1​)
- ទូរស័ព្ទ Android (https://bit.ly/3bYPupa​)
២- បន្ទាប់ពីដំឡើងកម្មវិធី Hiya ក្នុងទូរស័ព្ទរួច លោកអ្នកអាចស្វែងយល់បន្ថែមអំពីរៀបប្រើប្រាស់កម្មវិធី Hiya តាមរយៈវិដេអូខាងក្រោម៖
https://www.facebook.com/IT.Department.MOI/videos/161400692471101
(សូមពិចារណា​ និងស្វែងយល់អំពីព័ត៌មានឯកជនរបស់អ្នកមុនពេលផ្តល់សិទ្ធិដល់កម្មវិធីនានា)។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ