(អាមេរិក)៖ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់ផ្តល់មូលនិធិរយៈពេលខ្លីរបស់រដ្ឋាភិបាលដែលផ្តល់ជំនួយចំនួន ១២.៣ពាន់លានដុល្លារដល់អ៊ុយក្រែន ខណៈដែលរដ្ឋបាលលោក Biden សន្យាថានឹងរក្សាការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ទីក្រុង Kyiv ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន aljazeera នៅថ្ងៃទី៣០ ខែកញ្ញ ឆ្នាំ២០២២។ 

គួរបញ្ជាក់ថា ច្បាប់ដែលបានអនុម័តដោយការបោះឆ្នោតព្រឹទ្ធសភាមានសម្លេង ៧២ទល់នឹង២៥ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ត្រូវបានគេរំពឹងថានឹងត្រូវបានអនុម័តនៅក្នុងសភាតំណាងមុនពេលដាក់ទៅកាន់តុរបស់ប្រធានាធិបតី Joe Biden ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ