ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឱ្យដឹងថា ចាប់ពីថ្ងៃទី៣០ វិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ខាងមុខនេះ នឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គយរលាយលំនឹងបាតុផ្គររន្ទះ។

យោងតាមសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ នៅថ្ងៃទី២៩វិច្ឆិកាបានឲ្យដឹងថា ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ទទួលរងឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ ។ បន្តពីថ្ងៃទី៣-៦ ខែធ្នូ ទទួលរងឥទ្ធិពលពីការប្រសព្វគ្នា រវាងជ្រលងនៃសម្ពាធទាបរុញទូលពីសមុទ ចិនខាងត្បូង និងទ្រនុងសម្ពាធខ្ពស់ពីខ្ពង់រាបភាគឦសាន ។

ក្រសួង បានលើកឡើងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ តំបន់ទំនាបកណ្តាល របស់ប្រទេសកម្ពុជាមាន សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេនិង សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ អង្សាសេ។ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ នឹងអាចមានភ្លៀងតិចតួច ។បន្តពីថ្ងៃទី៣-៦ ខែធ្នូ នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ