ភ្នំពេញ៖ ស្ត្រីម្នាក់ ព្រោះតែមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរពេក ដោយសារខឹងប្តី មានស្រី និយាយមិនស្តាប់ សម្រេចចិត្តលួចយកកាំភ្លើងរបស់ប្តី ពីក្នុងរថយន្ត បាញ់សម្លាប់ខ្លួនឯង ក្នុងបន្ទប់ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៥និង៤៥នាទី ព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅតាមផ្លូវបេតុង ក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ស្ត្រីអត្តឃាតជន មានឈ្មោះ ឡុង ចាន់នី អាយុ៤០ឆ្នាំ មុខរបរ មេផ្ទះ មានប្តីឈ្មោះ យ៉ែម ប៊ុនធឿន អាយុ ៤៦ឆ្នាំ មុខរបរ មន្ត្រីនគរបាលក្រសួងមហាផ្ទៃ មានកូនចំនួន ៣ នាក់ (ប្រុស១នាក់ ស្រី២នាក់) ក្នុងបន្ទុកគ្រួសារ រស់នៅផ្ទះចំណុចកើតហេតុ ខាងលើ ។

តាមប្រភពពីសាច់ញាតិរបស់ស្ត្រីនោះ បានឲ្យដឹងថាៈ រឿងរ៉ាវសង្គមគ្រួសារ ប្តីប្រពន្ធ ខាងលើ កើតមានយូរមកហើយ ឈ្លោះប្រកែកគ្នាញឹកញាប់ ដោយសារភាគីខាងប្រពន្ធ ចោទប្រកាន់លើភាគីខាងប្តី ថាមានស្រី និយាយមិនស្តាប់សោះ ធ្វើឲ្យស្ត្រីជាប្រពន្ធ កើតមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ ហើយកន្លងមក ស្ត្រីនោះ ប៉ុនប៉ងសម្លាប់ខ្លួន ដោយចងក ធ្វើអត្តឃាតម្តងហើយ តែមិនបានសម្រេច ស្រាប់តែមកដល់ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ មុនកើតហេតុ ខណៈពេលប្តី ងើបពីដំណេកចេញក្រៅមួយភ្លែត ស្រាប់តែ ប្រពន្ធក្រោកងើបដែរ ទៅលួចយកកាំភ្លើងខ្លីរបស់ប្តី ដាក់នៅក្នុងរថយន្ត ចតមុខផ្ទះ យកចូលមកក្នុងបន្ទប់ រួចខ្ទប់ផ្អឹបជាមួយខ្នើយ បាញ់ខ្លួនឯង ចំចំហៀងក្បាល បណ្តាលឲ្យស្លាប់ ផ្អើលកូនៗ កំពុងដេកនៅបន្ទប់ក្បែរនោះ ឆោឡោ ផ្អើលទាំងសាច់ញាតិ អ្នកភូមិ មិននឹកស្មានដល់ ។

សពស្ត្រីអត្តឃាតជន ត្រូវបានសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យកោសល្យវិច័យ ឃើញថា ស្លាប់ដោយយកកាំភ្លើង បាញ់ក្បាលខ្លួនឯង រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងរៀបចំធ្វើ បុណ្យតាមប្រពៃណី ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ