(ភ្នំពេញ)៖ លោក យ៉ង សាំងកុមារ អតីតថ្នាក់ដឹកនាំដ៏សំខាន់របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ​ចេញព្រះរាជក្រឹត្យនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ត្រាស់បង្គាប់តែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ក្រសួងកសិកម្ម ខណៈលោក ឡឹក សុធារ ដែលជាមនុស្សជំនិតមួយរូបរបស់លោក ត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម។

សូមរំលឹកថា នាថ្ងៃ២៣ វិច្ឆិកា លោកបណ្ឌិត យ៉ង សាំង កុមារ និងលោក ឡឹក សុធារ បានស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ។ ការចូលរួមនេះ ដោយសារលោកទាំង២ ពេញចិត្តនឹងគោលនយោបាយ លើវិស័យកសិកម្ម ដែលសម្តេចតេជោ បានគូសបញ្ជាក់នាពេលថ្មីៗនេះ ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ