(បង់ក្លាដែស)៖ ក្រុមអ្នកជួយសង្គ្រោះ បានរកឃើញសាកសពចំនួន ១៧នាក់បន្ថែមទៀតនៅថ្ងៃអង្គារនេះ បន្ទាប់ពីទូកផ្ទុកអ្នកធ្វើធម្មយាត្រាសាសនាលើសទម្ងន់ បានលិចនៅប្រទេសបង់ក្លាដែស ធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់៦៨នាក់។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន CGTN នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។ 
ឧបទ្ទវហេតុកាលពីថ្ងៃអាទិត្យនៅជិតទីប្រជុំជនភាគខាងជើងនៃ ស្រុកបូដា (Boda) គឺជាហេតុការណ៍ដែលមានអ្នកស្លាប់ច្រើនបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ នៅក្នុងប្រទេសបង់ក្លាដែស។
មេប៉ូលីសក្នុងតំបន់បញ្ជាក់ថា  បុគ្គលិកជួយសង្គ្រោះ រួមទាំងអ្នកពន្លត់អគ្គីភ័យ អ្នកមុជទឹក និងអ្នកភូមិកំពុងស្វែងរក សាកសពនៅខាងក្រោមទន្លេ កូរូតូតៅ ជាកន្លែងសោកនាដកម្មបានកើតឡើង។ បើយោងតាមប៉ូលីសបានឱ្យដឹងថា កប៉ាល់តូចនេះ បានដឹកមនុស្សប្រហែល ៩០ នាក់ ក្នុងនោះប្រហែល៥០ នាក់ ជាអ្នកធ្វើធម្មយាត្រានៅតាមផ្លូវរបស់ពួកគេទៅកាន់ប្រាសាទហិណ្ឌូ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ