នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ ប្រហិតចម្រុះខូចគុណភាពចំនួន២,៤៥០គីឡូក្រាម ត្រូវបានមន្រ្តីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ( ក.ប.ប) សាខា ខេត្តបាត់ដំបង សហការជាមួយមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្ត បានធ្វើការដុតកម្ទេចចោលនៅទីចាក់សំរាមក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង។

គួរជម្រាបថា ប្រហិតចម្រុះខូចគុណភាពទាំងនេះ ត្រូវបានមន្រ្តីជំនាញត្រួតពិនិត្យឃើញនិងរឹបអូសបានកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ ស្ថិតនៅឃុំអូដារ ស្រុកកំរៀង ខេត្តបាត់ដំបង ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ