កណ្ដាល​ ៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋ​ និងអ្នកពាក់ព័ន្ធចូលរួមរាយការណ៍មកកាន់សមត្ថកិច្ចដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀន​ ដែលជាសត្រូវដ៏ធំនៃការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចជាតិ

ក្នុងពិធីសម្ពោធវិហារឥស្លាមនូរុលមុតតាគីន ស្ថិតនៅភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល​ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស​ ខេង​ បានលើកឡើងអំពីស្ថានភាព និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ ទាំងល្បែងនៅតាមមូលដ្ឋាន និងល្បែងស៊ីសងតាមប្រព័ន្ធបច្ចេវិទ្យាអនឡាញ។

សម្ដេច បានក៏បានគូសបញ្ជាក់អំពីការកើតមានបទល្មើសជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងគ្រឿងញៀនដែលត្រូវបានបង្រ្កាបពីអាជ្ញាធរ។ទន្ទឹមគ្នានឹងការគូសបញ្ជាក់នេះ សម្ដេច បានអំពាវនាវឱ្យអាជ្ញាធររាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្រ្តីរាជការគ្រប់ក្រសួងស្ថាប័ន វិស័យឯកជន និងប្រជាពលរដ្ឋ ចូលរួមគាំទ្រ និងផ្ដល់កិច្ចសហការដល់ការបង្ការទប់ស្កាត់ និងបង្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ តាមរយៈការអប់រំផ្សព្វផ្សាយដល់អ្នកជុំវិញ និងចូលរួមរាយការណ៍មកកាន់សមត្ថកិច្ចដើម្បីបង្ក្រាបបទល្មើសគ្រៀងញៀនដែលជាសត្រូវដ៏ធំនៃការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចជាតិ ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ