(ភ្នំពេញ)៖ អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន ទាំងអស់ ឲ្យបានជ្រាបថា នៅថ្ងៃទី២០-២២ ខែតុលា ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការ បណ្តេញជនបរទេសចំនួន២៦៣នាក់ មាន០៤សញ្ជាតិ ក្នុងនោះជនជាតិបង់ក្លាដេសចំនួន០២នាក់ ជនជាតិ ចំនួន១៦នាក់ ជនជាតិចិនចំនួន៧៤នាក់(តៃវ៉ាន់០៩នាក់) និងជនជាតិវៀតណាមចំនួន១៧១នាក់ ចេញពី ព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្តីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងត្រពាំងផ្លុង។
 
ជនបរទេសចំនួន២៦៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួច ឆ្លងដែនខុសច្បាប់ គ្មានលិខិតឆ្លងដែន និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ ដែលល្មើសនឹងច្បាប់ស្តីពីអន្ត ប្រវេសន៍ ដោយត្រូវធ្វើការបណ្ដេញចេញតាមប្រកាសរបស់ក្រសួងមហាផ្ទៃ និងហាមឃាត់ការចូលប្រទេសកម្ពុជា រយៈពេល០៣ឆ្នាំ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ