(ខេត្តបន្ទាយមានជ័យ)៖ជនជាតិថៃ មួយក្រុម បានធ្វើសកម្មភាព បង្កការភ្ញាក់ផ្អើលបន្ទាប់ពីដេញវាយអ្នកធ្វើដំណើរជាពលរដ្ឋខ្មែរនៅព្រឹកថ្ងៃទី២៣ខែឧសភាឆ្នាំ២០២៣នៅតាមបណ្ដោយផ្លូវបេតុងឋិតក្នុងភូមិក្បាលស្ពានសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ប្រភពពីពលរដ្ឋឱ្យដឹងថា ក្រុមជនជាតិថៃដែលមកស្នាក់នៅបម្រើការងារ តាមអនឡាញនោះមានប្រដាប់ដោយកាំបិតនិងដំបងដេញវាយប្រជា ពលរដ្ឋខ្មែរដែលធ្វើដំណើរឆ្លងកាត់ដោយម៉ូតូឬកង់បីជាដើម។ ប្រភពបញ្ជាក់ថាៈ ក្រុមជន ជាតិថៃទាំងនោះមកវាយជាក្រុមទៅលើក្រុម កម្មករដឹកដែកដែលគាត់ដឹកឆ្លងកាត់បណ្ដាលឱ្យរងរបួសពីរនាក់ដោយមុនកើតហេតុក្រុមជនជាតិថៃដើរឆ្លងផ្លូវ តែដោយសារកម្មករដឹកដែកគាត់រាដៃមិនឱ្យឆ្លងផ្លូវខ្លាច ប៉ះក៏ធ្វើឱ្យជនជាតិថៃទាំងនោះផ្ទុះកំហឹងស្ទុះមកវាយតប់ពលរដ្ឋខ្មែរតែម្តង បង្កការភ្ញាក់ ផ្អើលដល់សមត្ថកិច្ចមានទាំងកម្លាំងអធិការដ្ឋាន នគរបាលក្រុងមាន ទាំងកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើឱ្យ មានការកកស្ទះ ដើម្បីទប់ស្កាត់នូវអំពើហិង្សា ដោយជនជាតិថៃផងដែរ។ ទោះជាយ៉ាងណាក្រុមជនជាតិថៃដែលពលរដ្ឋថាបានបង្កហិង្សានោះក៏ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំផងដែរ។

បើតាមការបញ្ជាក់របស់លោកអធិការក្រុងប៉ោយប៉ែតសៅ សារឿន បានឱ្យដឹងថា កម្លាំងរបស់លោកបាននាំខ្លួនជនជាតិថៃបង្កហេតុនោះបានពីរទៅបីនាក់ដើម្បីយកទៅសួរនាំនៅកន្លែងអធិការដ្ឋាននគរបាលក្រុង ហើយក៏មិនទាន់ដឹងថាអ្នក ណាត្រូវអ្នកណាខុសដែរព្រោះនៅកន្លែង កើតហេតុមានមនុស្សច្រើន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ