ភ្នំពេញ ៖ អតិថិជន ក្រុមហ៊ុនព្រីមៀរ៍ ផាក បានបង្ហាញក្តីរីករាយជាខ្លាំង ក្រោយទទួលបានប្លងរឹងដីឡូតិ៍យ៉ាងពិតប្រាកដ ខណៈគម្រោងដីឡូតិ៍ខ្នាតវីឡារបស់ ព្រីមៀរ៍ ផាក បានអភិវឌ្ឍតាមកិច្ចសន្យារវាងក្រុមហ៊ុនជាមួយ អតិថិជន។

ព្រីមៀរ៍ ផាក គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យផ្ដោតលើដីឡូតិ៍ខ្នាតវិឡា ផ្ទះអាជីវកម្ម ខុនដូ អាផាតមិន ក្លិបហាត់ប្រាណ និងអាងហែលទឹក ជាដើម។ គម្រោងដីឡូតិ៍ខ្នាតធំរបស់ ព្រីមៀរ៍ ផាក មានការចាប់អារម្មណ៍ខ្លាំងពីអតិថិជន ព្រោះពួកគាត់អាចទទួលបានដីធំ មានតម្លៃសមរម្យ និងអាចសង់ម៉ូតផ្ទះដែលខ្លួនពេញចិត្តបាន។

អតិថិជនម្នាក់ អញ្ជើញមកទទួលប្លងពីគម្រោងដីឡូតិ៍ របស់ក្រុមហ៊ុនព្រីមៀរ៍ ផាក បានថ្លែងប្រាប់ក្រុមការងារសារព័ត៌មាន NP News ថា «ខ្ញុំ បានមកទទួលប្លងរឹង យ៉ាងពិតប្រាកដ។ ខ្ញុំ សូមជម្រាបជូនអតិថិជនក្រោយៗ ដែលគាត់កំពុងពិចារណាចង់ទិញ ឬត្រូវការទិញដី សូមអញ្ជើញមកទិញនៅគម្រោងព្រីមៀរ៍ ផាក គឺល្អបំផុត ដែលទីតាំងល្អ និងការអភិវឌ្ឍន៍ពិតប្រាកដមែនផងដែរ»។

សូមបញ្ជាក់ថា បច្ចុប្បន្នគម្រោងព្រីមៀរ៍ ផាក បាននិងកំពុងអភិវឌ្ឍ រួមមាន៖ គម្រោងដីឡូតិ៍ខ្នាតវីឡា ផ្ទះអាជីវកម្ម ភូមិគ្រឹះ ខុនដូរ អាផាតមិន ក្លឹបហាត់ប្រាណ សួនកម្សាន្ត និងអាងហែលទឹក ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍក្បាលនាគ ហ៊ុំព័ទ្ធទៅដោយគម្រោងធំៗជាច្រើន ជាពិសេសនៅជិតពហុកីឡដ្ឋានជាតិមរតកតេជោ ផ្សារម៉ាក្រូថ្មី សួនសត្វភ្នំពេញសាហ្វារី សណ្ឋាគារលំដាប់ផ្កាយប្រាំ វិមានឈ្នះឈ្នះ ទីលានវាយកូនហ្គោល រដ្ឋាករទឹកស្វ័តក្រុងភ្នំពេញ ស្ថានីយ៍ទូរទស្សន៍ភីអិនអិន ផ្លូវមហាវិថីឈ្នះឈ្នផ្លូវជាតិលេខ៦អា ដែលជាតំបន់កំពុងមានសក្តានុពលខ្ពស់ និងអមដោយទន្លេសាប និងទន្លេមេគង្គ ដែលបង្កលក្ខណៈងាយស្រួល សម្រាប់ការរស់នៅដែលល្អបំផុត ប្រកបដោយផាសុកភាព។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន ព្រីមៀរ៍ ផាក ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ខ្នាតវីឡា ស្ថិតក្នុងតំបន់មានសក្តានុពល ក្នុងរាជធានីភ្នំពេញ បានសហការគ្នាជាមួយធនាគារភ្នំពេញពាណិជ្ជ (PPCBank) ដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ តាមរយៈការផ្តល់ឥណទាន ដល់អតិថិជន ដែលបានទិញដីឡូតិ៍ពីក្រុមហ៊ុន ព្រីមៀរ៍ ផាក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ