អ៊ុយក្រែនចាប់បានរនុកក្នុង ដែលប្រាប់រុស្ស៊ីឱ្យវាយប្រហារចំគោលដៅ សម្លាប់ទាហានអ៊ុយក្រែនជាង៥០នាក់
2 ឆ្នាំ មុន
(អ៊ុយក្រែន)៖ ទីភ្នាក់ងារស៊ើបការសម្ងាត់អ៊ុយក្រែន បញ្ជាក់ថា ខ្លួនបានចាប់ខ្លួនអតីតទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៊ី KGB ម្នាក់ ដែលបានជួយរុស្ស៉ី ក្នុងការកំណត់គោលដៅវាយប្រហារដោយមីស៊ុលផ្ដាច់ជីវិតទាហានអ៊ុយក្រែន ៥០នាក់ នៅឯមូលដ្ឋានទ័ពមួយកន្លែង ស្ថិតនៅភាគខាងលិចនៃប្រទេស កាលពីខែមីនាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២។
គួរំលឹកថា បើតាមអាជ្ញាធរអ៊ុយក្រែន ជនសង្ស័យបានបញ្ជូនទីតាំងនៃគោលដៅវាយប្រហារលើមូលដ្ឋានទ័ព យ៉ាវ៉ូរីវ (Yavoriv) ទៅឱ្យទាហាន រុស្ស៉ី តាមរយៈបណ្ដាញទំនាក់ទំនងសង្គម Telegram។ ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៉ីលើមូលដ្ឋាន យ៉ាវ៉ូរីវ បានផ្ដាច់ជីវិតទាហានអ៊ុយក្រែន ៥០នាក់ និង១៥០នាក់ផ្សេងទៀតរងរបួស៕