(ភ្នំពេញ)៖ ជាសិស្សរៀនថ្នាក់ទី១២ ប្អូនប្រុស ឆាយ សិត្យា ជាអ្នករើសបានមេដាយដែលកីឡាករថៃគប់ចោល ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដោយប្អូនចាត់ទុកថា «ទោះបីគេគប់ចោលមិនឲ្យតម្លៃមេដាយនេះក៏ដោយក៏ប្អូនមិនឲ្យវាធ្លាក់ដល់ដីបានដែរ» «ព្រោះមេដាយនេះតំណាងឲ្យដួងព្រលឹងជាតិខ្មែរទាំងមូល»។

ថ្លែងប្រាប់ក្នុងកិច្ចសម្ភាសន៍តាមរយៈទូរស័ព្ទជាមួយអង្គភាពសារព័ត៌មាន NP នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះ សិត្យា បានបញ្ជាក់ថា «បើសិនជាខាងសហព័ន្ធបាល់ទាត់ថៃ ទាក់ទងមកសហព័ន្ធបាល់ទាត់កម្ពុជា ដើម្បីសុំមេដាយនេះត្រឡប់ទៅវិញ នោះ សត្យានិងប្រគល់ជូនវិញ» ខណៈសិត្យា បានចាត់ទុកទង្វើរបស់កីឡាករថៃម្នាក់នេះ «កំពុងបំផ្លាញមុខមាត់ប្រទេសជាតិខ្លួនឯង»។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ