នាយកដ្ឋានព័ត៌មានវិទ្យា៖​ ការបំពេញការងារពីចម្ងាយដោយប្រេីប្រាស់បច្ចេកវិទ្យាឌីជីថល​ បានក្លាយជាជម្រេីសដ៏ពេញនិយម​ ជាពិសេសក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩​។ ក្នុងពេលទន្ទឹមគ្នានេះ​ ហានិភ័យក៏បានកេីតមានឡេីងជាបន្តបន្ទាប់​ តួយ៉ាងការលួចយកទិន្នន័យ​ ការស្កាត់ស្ទាក់ចរាចរណ៍ទិន្នន័យ​ ការលួចជ្រៀតចូលប្រព័ន្ធ​ ការចម្លងមេរោគ​ និងអំពេីល្មេីសមួយចំនួនផ្សេងទៀត​ ដែលផ្តល់ប៉ះពាល់ផ្ទាល់​ ឬប្រយោល​ ដល់បុគ្គល​ ឬស្ថាប័នផងដែរ។
ខាងក្រោមនេះជាវិធីសាស្ត្រមូលដ្ឋាន​ ចំនួន០៥​ ដេីម្បីសុវត្ថិភាពការងារពីចម្ងាយ៖
១. ប្រុងប្រយ័ត្នក្នុងការប្រើប្រាស់បណ្តាញ Wi-Fi សាធារណៈ ដេីម្បីធ្វេីការបញ្ជូនទិន្នន័យ​ ទូទាត់ប្រាក់​ ទំនាក់ទំនង​ ឬដំណេីរការប្រព័ន្ធសំខាន់ៗរបស់ស្ថាប័ន
២.​ ធ្វេីការត្រួតពិនិត្យឧបករណ៍តភ្ជាប់មកកាន់ហេដ្ឋារចនាសម្ព័ន្ធណេតវេីករបស់ស្ថាប័ន​ ដេីម្បីពិនិត្យការអនុឡោមតាមបទដ្ឋានសុវត្ថិភាព​ (ធ្វេីបច្ចុប្បន្នភាពកម្មវិធី​ បានដំឡេីងកម្មវិធីកម្ចាត់មេរោគ​ ប្រព័ន្ធប្រតិបត្តិការមានអាជ្ញាប័ណ្ណត្រឹមត្រូវ ។ល។)
៣.​ ដំឡេីងកូដនីយកម្ម​ (Encryption) សម្រាប់ទំនាក់ទំនង​ផ្លាស់ប្តូរទិន្នន័យ​ និងដំណេីរការប្រព័ន្ធ​ពីខាងក្រៅ។ បច្ចេកវិទ្យា​ Virtual Private Network (VPN) បានដេីរតួរយ៉ាងសំខាន់ក្នុងការតភ្ជាប់រវាងអ្នកប្រេីប្រាស់ខាងក្រៅចូលទៅក្នុងហេដ្ឋារចនាសម្ព័ន្ធណេតវេីក​ ឬប្រព័ន្ធរបស់ស្ថាប័ន​ ដោយគាំពារចរាចរណ៍ទិន្នន័យដោយប្រេីប្រាស់ច្រកសុវត្ថិភាព​ (Security Tunnel)
៤. ចែករំលែកព័ត៌មាន និងចំណេះដឹងអំពីសុវត្ថិភាពលេីបណ្តាញអ៊ីនធឺណិត​ ជូនដល់បុគ្គលិកជាប្រចាំ​ ដោយរៀបចំយន្តការប្រឹក្សា​យោបល់​និងទទួលសេចក្តីរាយការណ៍ពីបុគ្គលិកផងដែរ
៥.​ ដំឡេីងអភិបាលកិច្ចសន្តិសុខបច្ចកវិទ្យាឌីជីថល​ ធ្វេីការពិនិត្យតាមដាន​ និងឆ្លេីយតបប្រកបដោយប្រសិទ្ធភាព។
កំណត់សម្គាល់៖​ ចូរប្រេីប្រាស់​ VPN ដែលទទួលស្គាល់ត្រឹមត្រូវពីស្ថាប័ន​ បេីមិនដូច្នេះទេ​ អ្នកក៏អាចក្លាយជាជនរងគ្រោះនៃការលួចយក​ទិន្នន័យពីសំណាក់ជនខិលខូចផងដែរ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ