កណ្ដាល៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្ដ្រី នៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលពិធីនេះប្រារព្ធធ្វើឡើងបណ្ឌិត្យសភានគរបាលកម្ពុជា មានទីតាំងស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការប្រចាំការ-រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា, អគ្គនាយកដ្ឋានន្ដោប្រវេសន៍ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត សរុបប្រមាណជា​ ៨៥៩នាក់។ 

សូមបញ្ជាក់ថា​ អគារនេះសាងសង់ឡើងស្របតាមស្ដង់ដាអន្ដរជាតិ ដោយបំពាក់សម្ភារៈទំនើប ដើម្បីបម្រើដល់ការហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លីរបស់និស្សិត សិក្ខាកាម និងសិស្សនគរ​បាល ដែលបានមកសិក្សានៅបណ្ឌិត្យសភានគរ​បាល កម្ពុជា ហើយចាប់ផ្តើមដំណើរការបើកការដ្ឋានសាងសង់កាលពីនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។

លើសពីនេះ ជាក់ស្តែងហេដ្ឋារចនាសម្ព័ន្ធរឹងមួយទៀតគឺ អគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី បានបញ្ចប់ការសាងសង់ជាស្ថាពរនិងដាក់ឱ្យប្រើប្រាស់នេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកក្នុងការសាងសង់ ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ