BREAKING NEWS ព្រះបរមរាជវាំង ចេញសេចក្ដីថ្លែងការណ៍ ប្រកាសដាច់អហង្ការ និងថ្កោលទោស ចំពោះជនអនាមិកដែលបានប្រើប្រាស់បណ្ដាញសង្គម ធ្វើឲ្យប៉ះពាល់ដល់អង្គព្រះមហាក្សត្រ
11 ខែ មុន
(ភ្នំពេញ)៖ ព្រះបរមរាជវាំង បានចេញសេចក្ដីថ្លែងការណ៍ ប្រកាសដាច់អហង្ការ និងថ្កោលទោស ចំពោះជនអនាមិក ដែលបានបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គម មានឈ្មោះ «ព្រះបរមរាជវាំង Royal Palace Of Cambodia» និង «យុវជនក្រោមម្លប់ព្រះមហាក្សត្រ» ដែលបានចេញផ្សាយធ្វើឱ្យប៉ះពាល់ដល់ព្រះកិត្តិនាម ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គកំពុងគង់ប្រថាប់បំពេញព្រះរាជតួនាទីដ៏ឧត្តុងឧត្តម ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។ ការប្រព្រឹត្តបែបនេះ គឺជាការបំពានច្បាប់ធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា «អង្គ ព្រះមហាក្សត្រ មិនមែននរណារំលោភបំពានបានឡើយ»។
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ