១៧ មេសា ១៩៧៥ ជាថ្ងៃដែលទីក្រុងភ្នំពេញធ្លាក់ទៅក្នុងកណ្ដាប់ដៃខ្មែរក្រហម។ខ្មែរក្រហមបានជំលៀសប្រជាជនខ្មែរមិនថាអ្នកជា មិនថាអ្នកជំងឺចេញពីលំនៅដ្ឋានដែលធ្លាប់រស់នៅសុខដុមរមនា។ ការធ្វើបដិវត្តន៍របស់ខ្មែរក្រហមបានបំផ្លាស់ទឹកដីកម្ពុជាដ៏បវរ ឲ្យក្លាយទៅជាវាលពិឃាត ដាមដោយលោហិតនឹងសំបូរទៅដោយរណ្ដៅឆ្អឹងនឹងលលាក្បាល។
សោនាដកម្មដ៏មហាសែនខ្លោចផ្សារនេះ ទោះបីជាបានអានសៀវភៅឬស្ដាប់និទានរឿងពិតរបស់ជនរងគ្រោះក្នុងរបបកម្មុយនីសខ្មែរក្រហម ក៏គេពុំអាចស្មានឬវាស់បានឡើយពីទំហំទុក្ខសោកវេទនា ការអត់ឃ្លាន ការធ្វើការដោយបង្ខំដូចសត្វតិរច្ឆាន នឹងការធ្វើទុក្ខបុកម្នេញគ្រប់យ៉ាងក្នុងជំនាន់នោះ។ នេះគ្រាន់តែជាការរំលឹកនៅថ្ងៃមួយ នៃរឿងអតីតកាល ក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលធ្វើឲ្យកម្ពុជាបាត់បង់អ្វីៗគ្រប់យ៉ាង។ យ៉ាងណាក៏ដោយ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា តែងតែរំលឹកដល់ប្រជាពលរដ្ឋ ឲ្យចូលរួមថែរក្សាសន្តិភាព ដែលកើតចេញពីការខិតខំគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ៕ ដោយPP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ