សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមទទួល សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីបញ្ចប់បេសកកម្មការងារប្រកបដោយជោគជ័យខ្ពស់នៅសហភាពអឺរ៉ុប
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមទទួល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បន្ទាប់ពីបញ្ចប់បេសកកម្មការងារប្រកបដោយជោគជ័យខ្ពស់នៅសហភាពអឺរ៉ុប។
សូមបញ្ជាក់ថា បេសកកម្មរបស់សម្តេចតេជោ ហ៊ុន សែន ទាំងក្នុងឋានៈជានាយករដ្ឋមន្ត្រី និងឋានៈជាប្រធានអាស៊ាន នៅតំបន់អឺរ៉ុបរយៈពេលប្រមាណជា ៤ថ្ងៃ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងបាននាំមកនូវកិត្តិយសធំធេងសម្រាប់ប្រជាជាតិកម្ពុជាផងដែរ។
ក្នុងឋានៈជាមេដឹកនាំដែលបានបញ្ចប់ភ្លើងសង្គ្រាមរ៉ាំរ៉ៃ សម្តេចតេជោ ហ៊ុន សែន បានផ្តល់វិភាគទានជាច្រើនក្នុងស្វះស្វែងរកសុខសន្តិភាពជូនសហភាពអឺរ៉ុប ជាពិសេសការរកនូវគន្លឹះដើម្បីបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។
បេសកកម្មរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានផ្តល់តម្លៃយ៉ាងធំធេងពីប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប, ប្រធានាធិបតីបារាំង អធិការបតីអាល្លឺម៉ង់ និងនាយករដ្ឋមន្ត្រីហ្វាំងឡង់ជាដើម៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ