(កូរ៉េខាងជើង)៖ ប្រទេសកូរ៉េខាងជើងបាននិយាយថា ខ្លួនបានសាកល្បងដោយជោគជ័យនូវម៉ូទ័ររ៉ុក្កែតឥន្ធនៈរឹង ដែលជាការអភិវឌ្ឍន៍ដែលអាចនាំឱ្យរបបរបស់លោកគីម ជុងអ៊ុន អាចបាញ់មីស៊ីលបានលឿន និងអាចជឿជាក់ បានលើកាំជ្រួចផ្លោងអន្តរទ្វីប (ICBM) នាពេលអនាគត។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNAនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២២។

រូបថតដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញពីមេដឹកនាំកូរ៉េខាងជើងលោក គីម ចូលរួមក្នុងការសាកល្បង ដែល KCNA បាននិយាយថាបានផ្តល់ការធានាសម្រាប់ការអភិវឌ្ឍប្រព័ន្ធអាវុធយុទ្ធសាស្ត្រប្រភេទថ្មីមួយទៀត ។ម៉ូទ័ររ៉ុក្កែតដែលមានកម្លាំងខ្ពស់ថ្មីនេះ ត្រូវបានសាកល្បងនៅឯទីតាំងបាញ់បង្ហោះផ្កាយរណបមួយ ភាគពាយព្យនៃទីក្រុងព្យុងយ៉ាង នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ (KCNA)។អ្នកជំនាញបាននិយាយថា ការអភិវឌ្ឍន៍នេះ អាចមានសារៈសំខាន់ ប្រសិនបើម៉ាស៊ីនរ៉ុក្កែតថ្មីអាចត្រូវបានរួមបញ្ចូលដោយជោគជ័យជាមួយ ICBM ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ