ភ្នំពេញ ៖ នៅវេលាម៉ោងប្រមាណ៧យប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជេីញចូលរួមទទួល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានដឹកនាំគណៈប្រតិភូអញ្ជើញត្រឡប់មកដល់មាតុភូមិវិញ បន្ទាប់ពីរកឃើញវិជ្ជមានជំងឺកូវីដ១៩ ពេលទៅដល់ប្រទេសឥណ្ឌូនេស៊ី។
សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ហោះទៅកាន់កោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ម្សិលមិញនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលG20 ដែលគ្រោងធ្វើឡើងពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា។ តាមការគ្រោងទុកសម្តេចតេជោ និងគណៈប្រតិភូ នឹងត្រូវហោះទៅកាន់ប្រទេសថៃ ដើម្បីចូលរួមកិច្ចសន្ទនាក្រៅផ្លូវរបស់មេដឹកនាំប្រទេស APEC ពីថ្ងៃទី១៧ ដល់ ១៨ ខែវិច្ឆិកា។
តែការចូលរួមក្នុងកម្មវិធីទាំងពីរត្រូវបានខកខានទៅវិញ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ត្រូវបានរកឃើញជំងឺកូវីដ១៩ ពេលអញ្ជើញទៅដល់ប្រទេសឥណ្ឌូនេស៊ី៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ