ដោយសារបញ្ហាកូវីដ១៩មិនទាន់ធូរស្រាល ថៃនៅតែបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល១ ខែថែមទៀត
យោងតាមសេចក្ដីជូនដំណឹង របស់ស្ថានទូតកម្ពុជាប្រចាំនៅព្រះរាជាណាចក្រថៃ នៅថ្ងៃទី២៨ខែមេសា ឆ្នាំ២០២០បានបញ្ជាក់ថា” ក្នុងស្ថានភាពនៃការរាលដាលនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលថៃ បានប្រកាសបន្តដាក់ប្រទេសក្នុងគ្រាមានអាសន្ន រយៈពេល១ខែទៀតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ឧសភា ឆ្នាំ២០២០។
ដោយរដ្ឋាភិបាលថៃនៅតែអនុវត្តបម្រាមគោចរដែលហាមមិនឱ្យពលរដ្ឋចេញពីផ្ទះចាប់ពីម៉ោង ១០យប់ដល់ម៉ោង៤ ព្រឹក ។ក្នុងនោះតម្រូវឱ្យមានការរឹតត្បិតការផ្លាស់ទីប្រជាពលរដ្ឋរួមទាំងការធ្វើដំណើរពីខេត្តមួយទៅខេត្តនិងហាមមិនឱ្យប្រមូលផ្តុំគ្នាជាសាធារណៈ។បន្តហាមមិនឱ្យមានជើងហោះហើរពាណិជ្ជកម្ម ទាំងអស់ចូលប្រទេសថៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ឧសភាព លើកលែងតែយន្តហោះយោធា ឬរដ្ឋការចុះចតជាបន្ទាន់ការចុះចតដោយបញ្ហាបច្ចេកទេស យន្តហោះជំនួយមនុស្សធម៌ វេជ្ជសាស្ត្រ ឬសម្ភារសង្គ្រោះពាក់ព័ន្ធកូវីដ១៩ យន្តហោះដឹកពលរដ្ឋថៃ ចូលប្រទេសវិញនិងយន្តហោះដឹកជញ្ជូនទំនិញ។
អាស្រ័យដូចបានជម្រាបប្រាប់ខាងលើ ពលរដ្ឋខ្មែរដែលនៅប្រទេសថៃ ត្រូវបន្តសហការនិងអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិ បាលថៃ ឱ្យបាន ខ្ជាប់ខ្ជូន និងសកម្មដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩ ឱ្យមានប្រសិទ្ធភាព ប្រសិនបើមានបញ្ហាប្រឈម ត្រូវទាក់ទំងមកសា្ថនទូតកម្ពុជាប្រចាំប្រទេសថៃ៕SP