យោងតាមហ្វេសបុកឈ្មោះ Lavaxx SV បានសរសេររៀបរាប់ពីហេតុការណ៍ដ៏គួរឲ្យព្រឺព្រួញនៅពេលដែលរូបគេបានទៅបោះតង់នៅខ្នងផ្សារ១យប់។ អ្វីដែលធ្វើឲ្យ Lavaxx SV មានការភ័យតក់ស្លត់នោះគេបានជួបនឹងប្រភេទអមនុស្ស នៅពេលដែលគេកំពុងគេងក្នុងតង់។ Lavaxx SVបានសរសេររៀបរាប់ថា៖បើមិនជឿកុំប្រមាថ ​!មនុស្សគ្នា៩នាក់មកលេងខ្ញុំម្នាក់ឯង ម្សិលមិញក្រុមខ្ញុំបានទៅបោះតង់នៅខ្នងផ្សា ១យប់ ហើយត្រឡប់មកបោះតង់នៅ ភ្នំតាសាល ១យប់ទៀត ពេលមកដល់កន្លែងបោះតង់នៅតាសាល ក៏ពួកខ្ញុំបានរៀបចំបោះ​ រកម្ហូប បាយទឹកជួយគ្នាម្នាក់មួយដៃមួយជើងប្រញ្ញាប់ហូបបាយព្រោះម្នាក់ៗអស់ខ្យល់ពីខ្នងផ្សាមក​​ ។ ហើយក៏នាំគ្នាហូបបាយ និយាយគ្នាលេងហើយ​ ម៉ោងប្រហែល ១១​យប់បានចូលដេក​​រៀងខ្លួន បញ្ចាក់ពេលបាយមិនបានរៀបចំអោយខាងផ្លូវងងឹតទេ (តង់៣) ពេលម៉ោង៣យប់ តង់ដែលខ្ញុំដេកនៅគេនគេហើយ ខ្ញុំដេកកណ្ដាលគេ គ្នា៣នាក់ ពេលនោះខ្ញុំក៏មានអារម្មណ៏ថាមានអ្នកដើរជិតតង់ ហើយខ្ញុំក៏បើកភ្នែក ពេលបើកភ្នែកឃើញ​ ក្បាលមនុស្សអើតមើលតង់ខ្ញុំ នៅចំពីលើមុខខ្ញុំ ពណ៌ខ្មៅ​ មើលមិនច្បាស់ ពេលនិងគិតថា​ គ្នាឯងលេងសើច រឺមួយគ្នាដើរមើលគ្នា ហើយក៏គិតថា អាចជា អមនុស្សដែរ ប៉ុន្ដែគ្រាន់ជាការគិត ភ្លាមៗនោះខ្ញុំក៏បិទភ្នែកម្ខាង នៅម្ខាងដើម្បីលួចមើលថាជាអ្វីអោយប្រាកដ ប៉ុន្តែមិនដល់២នាទីផងក៏បាត់វិញ​ហើយខ្ញុំក៏ដេកទៅវិញទៅ ។​ព្រឹកឡើងក៏សួរគ្នាថា យប់មិញមានអ្នកណាដើរមើលតង់គ្នាអត់ ប៉ុន្តែចម្លើយគឺគ្មានទេ អញ្ចឹងបានន័យថាអ្នកដែលខ្ញុំឃើញយប់មិញនោះ​ជាអមនុស្ស ។លើកទី១ហើយ សូមផ្ដាំផ្ញើដល់បងប្អូនទាំងឡាយដែលដើរដេកព្រៃ សុំកន្លែងគេផង (ផ្លូវងងឹត) ពេលបាយអី ដាក់អីបន្ដិចបន្ទួចអោយគេ កុំដូចពួកខ្ញុំ​​ ៕ 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ