ភ្នំពេញ ៖ ឈ្មោះ វ៉ាន់ សុខសីហា ហៅអគ្គីនេត្រ ដែលបានបង្ហោះព័ត៌មានមិនពិតថា យន្តអាចការពារជំងឺកូវីដ១៩បាននោះ ដែលផ្ទុយទាំងស្រុងពីការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអធិការខណ្ឌទួលគោក បនាំខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការសួរចម្លើយពាក់ព័ន្ធលើករណីនេះ។ នេះបើយោងតាមគេហទំព័រហ្វេសបុក របស់ អគ្គស្នងការនគរបាលជាតិ ។

នៅចំពោះមុខសមត្ថកិច្ច លោកអគ្គីនេត្រ បានសារភាព និងយល់ព្រមទទួលកំហុសដែលខ្លួនបានចុះផ្សាយព័ត៌មានមិនពិតនេះ ដែលធ្វើឲ្យមហាជនមានការយល់ច្រឡំ ។ សមត្ថកិច្ចបានឲ្យអគ្គីនេត្រធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទាំងនេះ ជាមួយនឹងការថតវីដេអូដើម្បីធ្វើការសុំទោសជាសាធារណ:ផងដែរ។

បន្ទាប់ពីធ្វើការសាកសួររួច និងសុំទោសជាសាធារណៈរួចមក សមត្ថកិច្ចបានដោះលែង ឈ្មោះ វ៉ាន់ សុខសីហា ហៅអគ្គីនេត្រ ឲ្យត្រឡប់ទៅគេហដ្ឋានវិញ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ