ក្រុមការងារចម្រុះ CHARLIE 20 ត្រូវបានបង្កើតឡើងដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីស្លា ប់ដោយលង់ទឹកទៅលើកុមារអាយុ ៥ឆ្នាំ កាលពីឆ្នាំ២០១៩។

ដោយបានទទួលពត៌មានថ្មីបន្ថែម អង្គភាពការពារកុមារក្នុងកិច្ចសហប្រតិបត្តិការជាមួ យក្រសួងមហាផ្ទៃនិងនគរបាលខេត្តកំពង់ចាមបានចាប់ផ្តើមធ្វើការស៊ើបអង្កេតទៅលើករណីស្លា.ប់ដោយលង់ទឹករបស់កុមារអាយុ ៥ឆ្នាំ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

ជីដូនរបស់ក្មេងរងគ្រោះបានជម្រាបថាក្មេងរងគ្រោះបានបាត់ខ្លួននៅវេលាម៉ោង៦ និង៣០នាទីល្ងាច កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩។ អ្នកភូមិបានរួមគ្នាដើររកក្មេងស្រីទាំងយប់ តែមិនមានភាពជោកជ័យ។ សាកស.ព.ក្មេងស្រីត្រូវបានរកឃើញនៅវេលាម៉ោង១១ព្រឹក ថ្ងៃបន្ទាប់នៅក្នុងព្រែកដែលពោរពេញដោយដំណាំ និងសម្រាម។ ការស៊ើបអង្កេតបឋមបានរកឃើញថាក្មេងស្រីនេះបានរអឹលធ្លាក់ទៅក្នុងព្រែក បង្កអោយលង់ទឹកស្លាប់។

ជនសង្ស័យ សារភាពបន្តថា នៅថ្ងៃកើតហេតុ ក្នុងឆ្នាំ២០១៩នោះ ខ្លួនបានមើលទូរទស្សន៍ នៅផ្ទះអ្នកជិតខាង ពេលនោះ ឈ្មោះកុមារី ចំរើន សុខជា អាយុ៥ឆ្នាំ នៅផ្ទះក្បែរគ្នា បានមកមើលទូរទស្សន៍នៅទីនោះដែរ ពេលកំពុងមើលនោះ នាងបានហៅខ្លួនថា «អាខ្ទើយ» ដោយខឹងពេក ជនសង្ស័យ បានចុះមកដី ហើយហៅបបួលក្មេងស្រី ឲ្យចុះមកតាមដែរ ។

ពេលបបួលក្មេងស្រីបានហើយ ខ្លួនបាននាំមកជិតៗមាត់ព្រែក ហើយខ្លួនក៏ចាប់ក្មេងស្រីនោះទម្លាក់ទឹក លង់ស្លាប់តែម្តង ។បន្ទាប់មកនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចបាននាំជនសង្ស័យទៅធ្វើត្រាប់ ពីសកម្មភាពដែលបានប្រព្រឹត្តឡើងវិញ ។ ជនសង្ស័យត្រូវបានបញ្ជូនទៅតុលាកាខេត្តកំពង់ចាម ដើម្បីផ្តន្ទាទោសតាមច្បាប់ ពីបទឃាតកម្ម ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ