ប្រធានអាស៊ាន៖ទោះបីជាជួបបញ្ហាប្រឈមនានាទំនាក់ទំនងអាស៊ាននិងឥណ្ឌាបានក្លាយជាប៉ូលសង្គម-សេដ្ឋកិច្ចសំខាន់២នៅលើពិភពលោក
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានអាស៊ានបានថ្លែងថា ទោះបីជាជួបបញ្ហាប្រឈមនានាទំ នាក់ទំនងនៃអាស៊ាននិងឥណ្ឌាមានការរីកចម្រើនឥតឈប់ឈរដែលបានក្លាយជាប៉ូលសង្គម-សេដ្ឋកិច្ចសំខាន់២នៅលើពិភពលោក។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី១៩ ដើម្បីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣០នៃទំនាក់ទំនងជាដៃគូសន្ទនារវាងអា ស៊ាន-ឥណ្ឌា នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់ថា «ក្នុងរយៈពេល៣ទស្សវត្សរ៍កន្លងមកទោះបីជាជួបនូវបញ្ហាប្រឈមនានា អាស៊ាននិងឥណ្ឌា មានការរីកចម្រើនឥតឈប់ឈរ ដែលបានក្លាយជាប៉ូលសង្គម-សេដ្ឋកិច្ចសំខាន់នៅលើពិភពលោក ។ ជាមួយនឹងលទ្ធផលនៃការអភិវឌ្ឍនេះកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌាក៏កានតែរីកចម្រើនបន្ថែមនិងមាន មូលដ្ឋានកាន់តែទូលំទូលាយជាលំដាប់»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថាដោយសារការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការពង្រឹងភាពជាដៃគូដើម្បីឱ្យអាស៊ាន-ឥណ្ឌាមានទំនាក់ទំនងកាន់តែស្អិតរមួតនិងមានលទ្ធ ភាពកាន់តែខ្ពស់ក្នុងការធានានិងនាំមកនូវសន្តិភាពនិងវិបុលភាពជូនប្រជាជនរបស់យើងបច្ចុប្បន្ននិងអនាគត។
កិច្ចប្រជុំកំពូលអាស៊ានឥណ្ឌាក៏បានផ្ដោតលើកិច្ចសហប្រតិការដើម្បីជំរុញទស្សនៈវិស័យសម្រាប់ថ្ងៃអនាគតក្នុងការប្រែក្លាយទំនាក់ទំនងអាស៊ានឥណ្ឌាឲ្យដល់កម្រិតខ្ពស់មួយទៀតពោលគឺដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។
សូមជម្រាបថាទំនាក់ទំនងសន្ទនាអាស៊ាន-ឥណ្ឌា បានរីកចម្រើនយ៉ាងឆាប់រហ័សពីភាពជាដៃគូសន្ទនាតាមវិស័យ (Sectoral Dialogue Partnership)ក្នុងឆ្នាំ ១៩៩២ ទៅជាភាពជាដៃគូសន្ទនាពេញលេញ (Dialogue Dartnership)ក្នុងខែធ្នូឆ្នាំ ១៩៩៥ ។ ទំនាក់ទំនងនេះត្រូវបានលើកកម្ពស់បន្ថែមទៀតជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ាន -ឥណ្ឌាក្នុងឆ្នាំ២០០២នៅរាជធានីភ្នំពេញប្រទេសកម្ពុជា ។ ចាប់តាំងពីពេលនោះមកកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ