កោះកុង​ ៖​ ក្រោម​ការ​ចង្អុលបង្ហាញ​ដឹកនាំ​របស់​លោក​ឧត្ដមសេនីយ៍ទោ​ស្នងការ​ និង​បានការ​សម្របសម្រួល​ដោយ​លោក​ អេ​ង​ ចាន់​ភា​រ៉ា​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ នៅ​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​៩​និង​០០​នាទី​យប់​ កម្លាំង​អន្តោប្រវេសន៍​ខេត្ត​ កម្លាំង​អន្តរាគមន៍​ពិសេស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ​ ចុះ​បង្ក្រាប​បទល្មើស​ជាក់ស្ដែង​ ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់​ និង​ជំរិត​ទារប្រាក់​ នៅ​ក្រុង​ខេមរភូមិន្ទ​ ។​

​ប្រតិបត្តិការ​ខាងលើ​នេះ​ សមត្ថកិច្ច​បាន​ធ្វើ​តាម​បណ្តឹង​របស់​ឈ្មោះ​ Ong​ Tun​ Chyian​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ ជនជាតិ​ម៉ា​ឡេ​ស៊ី​ ក្រោយ​ទទួល​បាន​បណ្តឹង​ភ្លាម​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​ និង​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​ ០៦​ នាក់​ ស្រី​ ០២​ នាក់​ រួម​មាន​ ៖

១/​ឈ្មោះ​ Deng​ Chentao​ ភេទ​ប្រុស​ អាយុ​ ៣០​ឆ្នាំ​ ជនជាតិ​ចិន​ 

២/​ឈ្មោះ​ Yoo​ Shu​ Xin​ ភេទ​ស្រី​ អាយុ​ ២៧​ឆ្នាំ​ ជនជាតិ​ម៉ា​ឡេ​ស៊ី​ 

៣/​ឈ្មោះ​ Lim​ Mun​ Hong​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ​ ជនជាតិ​ម៉ា​ឡេ​ស៊ី​ 

៤/​ឈ្មោះ​ Zhang​ Manning​ ភេទ​ស្រី​ អាយុ​ ២៩​ឆ្នាំ​ ជនជាតិ​ចិន​ 

៥/​ឈ្មោះ​ Luo​ Liangliang​ ភេទ​ប្រុស​ អាយុ​ ២៨​ឆ្នាំ​ ជនជាតិ​ចិន​ 

៦/​ឈ្មោះ​ Huang​ Shikun​ ភេទ​ប្រុស​ អាយុ​ ២៤​ឆ្នាំ​ ជនជាតិ​ចិន​ ។​

 

​បច្ចុប្បន្ន​ ករណី​នេះ​ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​ ចាត់ការ​តាម​នីតិវិធី​ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ