កាលពីវេលាម៉ោង៥និង១៩នាទីល្ងាច ថ្ងៃទី២ខែមេសាឆ្នាំ២០២០ ស្ថិតនៅភូមិគោកធ្យូង ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ (ថៃ)ក្បែនិងស្រុកអូជ្រៅខេត្តបន្ទាយមានជ័យ មានករណីរន្ទះបាញ់ងាប់គោរបស់ប្រជាពលរដ្ឋប្រមាណជា២៥ក្បាល។  ពលរដ្ឋនៅចំណុចខាងលើនិយាយថា៖ មុនកើតហេតុគេឃើញគោទាំងអស់នោះត្រូវម្ចាស់ដាក់ក្នុងទីធ្លាមួយកន្លែងក្រោមដើមឈើហុំពទ្ធ័ដោយបន្ទះឬស្សីជុំវិញ គ្រានោះមានខ្យល់ ភ្លៀងផ្គរ លាយឡំដោយរន្ទះមួយសន្ទះក៏មានការភ្ញាក់ផ្អើលដល់អ្នកស្រុក ប្រទះឃើញគោងាប់តែម្ដង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ