រដ្ឋមន្ត្រីការពារជាតិ បាននិយាយថា អ៊ុយក្រែនមានបំណងប្រមូលផ្តុំ "កងទ័ពរាប់លាននាក់" ដើម្បីដណ្តើមយកភាគខាងត្បូងមកវិញ
អ៊ុយក្រែន៖ លោក Oleksii Reznikovរដ្ឋមន្ត្រីការពារជាតិ បាននិយាយថា ការដណ្តើមយកតំបន់ជុំវិញឆ្នេរសមុទ្រខ្មៅឡើងវិញគឺមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេស។អ៊ុយក្រែនមានបំណងប្រមូលផ្តុំ "កងទ័ពរាប់លាននាក់" ដើម្បីដណ្តើមយកភាគខាងត្បូងមកវិញ។នេះបើយោងទៅតាម ការចេញផ្សាយដោយសារព័ត៌មាន BBC ។
រដ្ឋមន្ត្រីការពារជាតិបាននិយាយថា "យើងមានកងកម្លាំងប្រដាប់អាវុធប្រហែល ៧00.000 នាក់ ហើយនៅពេលអ្នកបន្ថែមឆ្មាំជាតិ ប៉ូលីស ឆ្មាំព្រំដែន យើងមានកម្លាំងប្រហែលមួយលាន" ។ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិធ្វើឡើងនៅពេលដែលរុស្ស៊ីបាន ដណ្តើមយកទឹកដីក្នុងតំបន់ Donbas ភាគខាងកើតបាន។
តែផ្ទុយទៅនឹងការលើកឡើងនេះ រុស្ស៊ីបានធ្វើការវាយប្រហារលើប្លុកផ្ទះល្វែងមួយកាលពីថ្ងៃអាទិត្យបានសម្លាប់មនុស្សយ៉ាងហោចណាស់១៨នាក់ ដោយមានការភ័យខ្លាចជាង២០ នាក់ត្រូវបានកប់នៅក្រោមគំនរបាក់បែក។ក្រុមអ្នកជួយសង្គ្រោះនៅតែស្វែងរកអ្នកនៅរស់រានមានជីវិតនៅកន្លែងនៃអគារ៥ជាន់នៅ Chasiv Yar ជិតទីក្រុង Kramatorsk ក្នុងតំបន់ Donetsk ដែលជាចំណុចផ្តោតរបស់រុស្ស៊ី៕SP