ចំពោះការរុះរើផ្ទះចំណាស់នេះដែរ ម្ចាស់ផ្ទះស្នើសុំរុះរើដោយហេតុថាផ្ទះនេះទ្រុឌទ្រោម ព្រោះមានអាយុកាលរាប់រយឆ្នាំមកហើយ និងម្យ៉ាងទៀតដីនេះគាត់បានចែកទៅឱ្យកូនផ្សេងទៀតរួចហើយ។ ជាគោលការណ៍ក្រសួងពុំអនុញ្ញាតឱ្យរុះរើទេ តែម្ចាស់ផ្ទះមានសិទ្ធជួសជុល ដោយគោរពទៅតាមរចនាបថដើម។ ប៉ុន្តែបើម្ចាស់ផ្ទះរុះរើក្រសួងស្នើសុំទិញក្នុងតម្លៃសមស្រប ដើម្បីក្រសួងយកមកធ្វើនៅវិហាររកាកណ្តាល (ត្រូវបានចុះបញ្ជីជាបេតិភ័ណ្ឌវប្បធម៌ជាតិរួចហើយ) ក្នុងក្រុងក្រចេះវិញ។

យ៉ាងណាមិញ យោងតាមការបញ្ជាក់ជាថ្មីដើម្បីលម្អិតគឺ ផ្ទះបុរាណនេះត្រូវរុះរើ និងសាងសង់ឡើងវិញ ក្នុងទីតាំងបរិវេណវិហារបុរាណវត្តរកាកណ្តាលស្ថិតក្នុងក្រុងក្រចេះ ទុកសម្រាប់សាធារណៈជនចូលទស្សនា៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ