ក្រសួងអប់រំ យុវជន និងកីឡា ចាប់ផ្ដើមបើកការជួសជុល និងកែលម្អ មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការ អប់រំពីចម្ងាយ ដើម្បីឆ្លើយតបទៅនឹងយុគសម័យបច្ចេក វិទ្យាទំនើប។ ក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងរៀបចំមូលដ្ឋានគ្រឹះការអប់រំតាមបែបឌីជីថល តាមរយៈការធ្វើកំណែទម្រង់គ្រឹះស្ថានឧត្តមសិក្សា និងកំណែទម្រង់បណ្ដុះ បណ្ដាលគ្រូ ដោយធ្វើយ៉ាងណាឱ្យភាគីពាក់ព័ន្ធ មានសមត្ថភាពខ្ពស់ខាងផ្នែកបច្ចេកវិទ្យា មុននឹងចែករំលែកបន្តទៅកាន់សិស្សានុសិស្ស ដែលជាធនធានជំនាន់ថ្មី។