សាលាក្រុងនឹងបញ្ចេញឈ្មោះ អ្នកមិនទាន់បានបង់ថ្លៃសេវាប្រមូលសំរាម ជាសាធារណៈតាមបណ្ដាញសង្គម ឬតាមប្រព័ន្ធផ្សព្វផ្សាយ
4 ឆ្នាំ មុន
រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីជូនដំណឹងដល់ពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនទាំងអស់ ដែលប្រើប្រាស់សេវាប្រមូលសំរាម និងសំណល់រឹងទាំងអស់នៅក្នុងរាជធានីភ្នំពេញ សម្រាប់ខែឧសភា ឆ្នាំ២០២០។នេះបើតាមលិខិតចេញផ្សាយ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ។
ចំពោះពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនដែលពុំទាន់បានទូទាត់បំណុលសរុបថ្លៃសេវាប្រមូលសំរាម និង សំណល់រឹង រដ្ឋបាលរាជធានីភ្នំពេញនឹងចេញលិខិតអញ្ញើញ រំលឹកជាថ្មីម្តងឲ្យទូទាត់បំណុល រួមនឹងអនុវត្តវិដានការមួយចំនួន ដូចខាងក្រោម៖
១៖ បញ្ចេញបញ្ជីឈ្មោះ អ្នកមិនទាន់បានបង់ថ្ងៃសេវាប្រមូលសំរាម និងសំណល់រឹង ជាសាធារណៈតាម បណ្ដាញសង្គម ឬតាមប្រព័ន្ធផ្សព្វផ្សាយ
២៖ កត់ត្រាជាបំណុល ហើយអនុវត្តវិធានការរដ្ឋបាល ដោយបិទអាជីវកម្ម ឬសវាកម្មជាបណ្ដោះអាសន្ន
៣៖ អនុវត្តវិធានការផ្សេងៗទៀតតាមការចាំបាច់៕SP