ភ្នំពេញ ៖ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា សហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើ ការជ្រើសរើសសិស្សនិស្សិតកម្ពុជា នៃបេក្ខភាពអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT សម្រាប់ឆ្នាំ២០២១ ដោយយោងតាមឯកសារ នៃការណែនាំដូចដែលមានភ្ជាប់។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា អាហារូបករណ៍រដ្ឋាភិបាលជប៉ុន គឺជាអាហារូបករណ៍ធំ ជាងគេសម្រាប់សិស្សនិស្សិត ទៅសិក្សានៅប្រទេសជប៉ុន ដែលផ្តល់ដោយក្រសួងអប់រំ ជប៉ុន(MEXT)។ បច្ចុប្បន្នក្រសួងអប់រំជប៉ុន ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជា ចំនួន៤ប្រភេទ ដែលមាន ដូចជា ថ្នាក់ក្រោយឧត្តមសិក្សា ថ្នាក់ឧត្តមសិក្សា ថ្នាក់មធ្យមសិក្សាបច្ចេកទេស និងថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ។

ប្រភពដ៏ដែល បញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩២ សិស្សនិសិ្សតកម្ពុជាជាង៦០០នាក់ បានទទួល អាហារូបករណ៍ MEXT ទៅសិក្សានៅប្រទេសជប៉ុន។ សិស្សនិសិ្សតទាំងនោះ បានបញ្ចប់ការ សិក្សារបស់ពួកគេនៅប្រទេសជប៉ុន ដោយជោគជ័យ ហើយបច្ចុប្បន្នកំពុងចូលរួមចំណែក ដល់សង្គមកម្ពុជា ក្នុងនាមជាអ្នកដឹកនាំនៅក្នុងវិស័យផ្សេងៗ។

សូជម្រាបថា ការជ្រើសរើសនៅឆ្នាំនេះ នឹងត្រូវធ្វើឡើងដោយការត្រួតពិនិត្យឯកសារ ប្រឡង វិញ្ញាសាសរសេរ និងសម្ភាសន៍នៅស្ថានទូតជប៉ុន ហើយការសម្រេចចុងក្រោយនឹង ត្រូវធ្វើ ឡើង ដោយការត្រួតពិនិត្យឯកសារដោយក្រសួងអប់រំជប៉ុន។ ស្ថានទូត សង្ឃឹមយ៉ាង មុតមាំថា សិស្សនិស្សិតជាច្រើន នឹងដាក់ពាក្យសុំអាហារូបករណ៍MEXTហើយពួកគាត់ជាច្រើន នឹងត្រូវបានជ្រើសរើសដោយក្រសួងអប់រំជប៉ុន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ