អតីតគ្រូបង្រៀនជាតិអាមេរិកម្នាក់ត្រូវបានផ្តន្ទាទោសជាប់គុក ២១ ឆ្នាំពីបទបៀតបៀនផ្លូវភេទកុមារកម្ពុជា
អតីតគ្រូបង្រៀននៅប្រទេសកម្ពុជាម្នាក់ឈ្មោះ Micky Rife អាយុ ៣៦ ឆ្នាំត្រូវបានកាត់ទោសដោយចៅក្រមអាមេរិកប្រចាំស្រុក លោក Gregory F Van Tatenhove អោយជាប់ពន្ធនាគារ ២១ ឆ្នាំ ព្រមទាំងបន្តការឃ្លាំមើលឥរិយាបទរបស់គាត់២០ ឆ្នាំទៀត ពីបទបៀតបៀន និងប៉នប៉ងបៀតបៀនផ្លូវភេទជាមួយអនីតិជន នៅក្នុងប្រទេសកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌អាមេរិក Rife បានសារភាពកំហុសចំពោះបទឧក្រិដ្ឋរបស់ខ្លួន កាលពីខែមករាឆ្នាំនេះនៅក្នុងសហរដ្ឋអាមេរិក។ករណីនេះ ត្រូវបានស៊ើបអង្កេតដោយអាជ្ញាធរកម្ពុជា និង អាជ្ញាធរក្រុង Kentucky ដែលជាផ្នែកមួយនៃគម្រោងសុវត្ថិភាពកុមារភាព ដែលជាការផ្តួចផ្តើមគំនិត ដោយនាយកដ្ឋានយុត្តិធម៌ដើម្បីប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃការកេងចំណេញ និងការរំលោភបំពានផ្លូវភេទលើកុមារ។
នៅក្នុងសេចក្តីសារភាព Rife បានសារភាពថានៅចន្លោះថ្ងៃទី ៧ ខែមីនាឆ្នាំ ២០១៣ និងថ្ងៃទី ៩ ខែធ្នូឆ្នាំ ២០១៨ ដែលគាត់បានស្នាក់នៅក្នុងប្រទេសកម្ពុជា ហើយក្នុងអំឡុងពេលនោះ គាត់បានប៉ះពាល់ដោយមិនសមរម្យទៅលើក្មេងស្រីអនីតិជនស្រី ជាច្រើនដង»។«គាត់ក៏បានសារភាពផងដែរថា នៅពេលដែលការប្រព្រឹត្តកើតឡើង ជនរងគ្រោះជាអនីតិជនទាំងពីរនាក់មានអាយុក្រោម ១២ ឆ្នាំ » ។ការចោទប្រកាន់ដំបូងគឺ ត្រូវបានផ្តល់ឲ្យសង្សារចាស់របស់គាត់ ដែលបាននៅជាមួយគ្នាយូមកហើយ ហើយគាត់បានយកកូនស្រីម្នាក់មកចិញ្ចឹម។នាងមានការព្រួយបារម្ភថា Rife ក៏កំពុងរំលោភបំពានលើកូនស្រីផងដែរ។ នាងបានរាយការណ៍ទៅស្ថានទូតនៅខែកុម្ភៈឆ្នាំ ២០១៨ នៅពេលដែលកូនមានអាយុប្រហែល ២ ឆ្នាំ។
បន្ទាប់មក មន្ត្រីស្ថានទូតបានសម្ភាសន៍ អតីតនាយករងនៃសាលាដែល Rife ធ្លាប់ធ្វើការហើយក៏រកឃើញថា គាត់បានទទួលសំបុត្រព្រមាន អំពីអកប្បកិរិយាមិនសមរម្យជាមួយសិស្សក្នុងឆ្នាំ ២០១៣ ផងដែរ។អតីតនាយកក៏បានអោយដឹងផងដែរថា នាងបានស្គាល់កូនស្រីពីរនាក់ដែលត្រូវបានរំលោភបំពានដោយ Rife នៅសាលា ក្នុងឆ្នាំ ២០១៣ និងម្នាក់ទៀតនៅឆ្នាំ ២០១៥ ដែលជាផ្នែកមួយនៃការស៊ើបអង្កេត គាត់ត្រូវបានបណ្តេញចេញនៅឆ្នាំ ២០១៨ ហើយគាត់ត្រូវបានចាប់ខ្លួនដោយ US marshals នៅខែមករាឆ្នាំ ២០១៩ ៕SP