ភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា គ្រោងបង្កើតក្លិបបាល់ទាត់ដាច់ដោយឡែកមួយ ដើម្បីបណ្តុះបណ្តាលក្រុមជម្រើសជាតិសម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។ 

កីឡាករទាំងអស់នៅក្នុងក្លិប ដែលគ្រោងបង្កើតឡើងថ្មីនេះ គឺចម្រាញ់ពីក្លិបនីមួយៗ ដែលជាសមាជិករបស់សហព័ន្ធ។   

លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញពីគម្រោងរៀបចំក្រុមកីឡាករជម្រើសជាតិកម្ពុជា សម្រាប់ត្រៀមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ គម្រោងរបស់សហព័ន្ធ គឺការបង្កើតក្លិបបាល់ទាត់ស្នូលដាច់ដោយឡែកមួយ ដែលប្រមូលផ្តុំដោយកីឡាករយុវជនប្រកបដោយសក្តានុពល។ 

ថ្លែងក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តសម្រាប់ឆ្នាំ២០២០ លោក សៅ សុខា បានបញ្ជាក់យ៉ាងដូច្នេះថា «សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានគម្រោង និងផែនការមួយ គឺការត្រៀមរៀបចំក្រុមជម្រើសជាតិកម្ពុជាតាំងពីពេលឥឡូវទៅសម្រាប់លេងនៅឆ្នាំ២០២៣(ស៊ីហ្គេមលើកទី៣២) គឺការបង្កើតក្លិបបាល់ទាត់ស្នូលមួយ»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ