ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា បើប្រជាពលរដ្ឋនាំគ្នាឈប់បរិភោគសាច់សត្វព្រៃ នឹងគ្មានការបរបាញ់ដោយខុសច្បាប់ទៀតឡើយ។
ការបញ្ជាក់នេះ ធ្វើឡើងដោយមើលថា សកម្មភាពការជួញដូរសត្វព្រៃនៅតែកើតមាន ទោះបីជាមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធខិតខំប្រឹងប្រែងអនុវត្តច្បាប់ និងពង្រឹងការចុះ ល្បាត នៅតាមដែនជម្រកសត្វព្រៃនានា។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសទទួលអណ្តើកហ្លួងពីប្រជាពលរដ្ឋ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ លោក នេត្រ ភក្ត្រា ប្រជាពលរដ្ឋនៅតែបន្តលួចចូលទៅក្នុង ព្រៃដោយ ដើម្បីដាក់អន្ទាក់ និងបរបាញ់សត្វព្រៃ។លោកថា បើគ្មានតម្រូវការទីផ្សារ និងប្រជា ពលរដ្ឋឈប់ បរិភោគសាច់សត្វព្រៃ នោះការបរបាញ់ និងការជួញដូរខុស ច្បាប់នឹងបញ្ចប់។
លោកបញ្ជាក់ថា «បើសិនជាគ្មានតម្រូវការទីផ្សារ បើសិនប្រជាពលរដ្ឋឈប់បរិភោគ សាច់សត្វព្រៃនោះ ខ្ញុំជឿថា ជនមួយចំនួន ព្រានព្រៃមួយចំនួន នឹងមិនទៅបរបាញ់សត្វទៀត នោះទេ! ក៏ប៉ុន្តែដោយសារតែនៅតាមភោជនីយដ្ឋានមួយចំនួន កន្លែងកម្សាន្តមួយចំនួន ជាពិសេសនៅតាមតំបន់ទេសចរណ៍ធម្មជាតិ តែងតែមានការលួចលាក់ ការលក់សាច់ សត្វធ្វើជាម្ហូបអាហារ»។
លោកបន្ថែមថា «ចឹងចំណុចនេះហើយដែលជាចំណុចមួយលើកទឹកចិត្តឲ្យ ព្រានព្រៃកាន់ តែចូល ទៅក្នុងព្រៃនៅក្នុងការបរបាញ់សត្វទៀត។ ចឹងបើសិនជាបងប្អូនប្រជាពលរដ្ឋ ស្រលាញ់សត្វព្រៃ ស្រលាញ់ធនធានធម្មជាតិ ជាពិសេសការពារសត្វព្រៃ គឺសូមកុំបរិភោគ សាច់សត្វព្រៃតទៅទៀត»៕EB