តាកែវ ៖ សត្វទន្រ្ទីតធំ បានផ្លាស់ទីពីទីតាំងរកចំណីនៅរដូវមិនពងកូនក្នុងប្រទេសអូស្រ្តាលី មកតំបន់ការពារទេស ភាពបឹងព្រែកល្ពៅ ស្ថិតនៅក្នុងខេត្តតាកែវ កំលុងចុងខែមេសា ឆ្នាំ២០២៤ នេះ។ ក្រុមមន្រ្តីឧទ្យានុរក្ស ប្រចាំនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានកត់ត្រាពងសត្វទន្ទ្រីតធំ នាពេលថ្មីៗមកនេះ យ៉ាង ហោចណាស់ចំនួនបួនសម្បុក ។

កត្តាភ្លើងឆេះព្រៃ និងវាលស្មៅ គឺជាបញ្ហាប្រឈមដ៏ធំសម្រាប់ការពងកូនរបស់សត្វនេះ។ ជាមួយគ្នា ដោយ សារនាពេលនេះ អាកាសធាតុក្តៅហែង ក្រុមមន្រ្តីឧទ្យានុរក្ស បានអំពាវនាវឱ្យគ្រប់គ្នាត្រូវចូលរួមទប់ស្កាត់ ភ្លើងឆេះព្រៃនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅឱ្យខាងតែបាន ៕ប្រភព៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia)

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ