អគ្គិសនីកម្ពុជា (EDC)នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវនៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៨ ខែមិថុនា ឆ្នាំ២០២០ ។

បើតាមការបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹង នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០ អគ្គីសនី កម្ពុជា នឹងផ្អាកការផ្គត់ផ្គង់នៅតំបន់មួយចំនួន នៅក្នុងខណ្ឌដូនពេញ ខណ្ឌដង្កោ ចន្លោះពីម៉ោង៩:០០ ដល់ម៉ោង១២:០០។ ដោយឡែកតំបន់មួយចំនួនក្នុងខណ្ឌចំការមន ខណ្ឌច្បារអំពៅ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ ខណ្ឌកំបូល និងខេត្តកណ្តាល អគ្គីសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់ ចន្លោះពីម៉ោង៩:០០ ដល់ម៉ោង ១៦:០០។

សម្រាប់ថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០ អគ្គីសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់នៅតំបន់មួយចំនួនក្នុងខណ្ឌ ចំការមន ខណ្ឌដូនពេញ ខណ្ឌឬស្សីកែវ ខណ្ឌដង្កោ ចន្លោះពីម៉ោង៩:០០ ដល់ម៉ោង១២:០០។ ចំណែកឯខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល អគ្គីសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់ ចន្លោះពីម៉ោង៩:០០ ដល់ម៉ោង ១៦:០០។

ដោយឡែកនៅថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០ ចន្លោះពីម៉ោង៩:០០ ដល់ម៉ោង១៦:០០ អគ្គីសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់នៅតំបន់មួយចំនួនក្នុងខណ្ឌឬស្សីកែវ ខណ្ឌព្រែកភ្នៅ ខណ្ឌច្បារអំពៅ។រីឯថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០ អគ្គីសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់នៅតំបន់មួយចំនួនក្នុងខណ្ឌមានជ័យ ចន្លោះពីម៉ោង៩:០០ ដល់ម៉ោង១២:០០។ ដោយឡែកតំបន់មួយចំនួនក្នុខណ្ឌឬស្សីកែវ  ខណ្ឌជ្រោយចង្វារ និងខណ្ឌសែនសុខ អគ្គីសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់ ចន្លោះពីម៉ោង៩:០០ ដល់ ម៉ោង១៦:០០។

នៅក្នុងសេចក្តីជូនដំណឹងដដែលអគ្គីសនីកម្ពុជា បានបញ្ជាក់ថាទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលអគ្គិសនីកម្ពុជា ស្នើសុំអភ័យទោសទុកជាមុន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ