ADB អនុម័តកម្ចី ៧០លានដុល្លារ ក្នុងការពង្រឹងកំណែទម្រង់ ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិនៅកម្ពុជា
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្ចីចំនួន ៧0លានដុល្លារ ដល់ប្រទេសកម្ពុជា ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅលើផ្នែកវិទ្យសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) នៃការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ នៅទូទាំងប្រទេស។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB បានឱ្យដឹងថា គម្រោងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងការអប់រំមធ្យមសិក្សាទុតិយភូមិនេះ នឹងជួយកម្ពុជាអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ជាពិសេសក្នុងវិស័យ STEM ខណៈដែលប្រទេសប្រាថ្នាចង់ប្រែក្លាយ សេដ្ឋកិច្ចរបស់ខ្លួន ទៅជាសេដ្ឋកិច្ចដែលជំរុញដោយបច្ចេកវិទ្យានិងចំណេះដឹង។ បន្តពីកម្មវិធីអភិវឌ្ឍន៍វិស័យអប់រំពីមុនរបស់ADBសម្រាប់ប្រទេសកម្ពុជា គម្រោងនេះ នឹងពង្រីកលទ្ធភាពទទួលបាន ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិដែលផ្អែកលើស្តង់ដារ លើកកម្ពស់ការអប់រំSTEMដោយគុណភាព និងពង្រឹង សមត្ថភាពស្ថាប័នសម្រាប់ការធ្វើផែនការ ការគ្រប់គ្រង និង ការផ្តល់ការអប់រំមធ្យមសិក្សាទុតិយភូមិ។
លោកស្រី Lynnette Perez អ្នកឯកទេសជាន់ខ្ពស់ផ្នែកអប់រំ របស់ADB សម្រាប់តំបន់អាស៊ី អាគ្នេយ៍ បានថ្លែងថា «ដោយសារតម្រូវការខ្លាំងនៃជំនាញ STEM គម្រោងនេះនឹងជួយពង្រឹងប្រព័ន្ធ អប់រំរបស់កម្ពុជាតាមរយៈការធ្វើឱ្យប្រសើរឡើងនូវការអប់រំ STEM បច្ចុប្បន្ន ដើម្បីតាមទាន់ការកើនឡើងនៃតម្រូវការសម្រាប់កម្លាំងពលកម្មដែលមានសមត្ថភាពខ្ពស់។ ការងារនេះមានសារៈសំខាន់ ណាស់សម្រាប់ប្រទេសកម្ពុជា ក្នុងការបំពេញជំនាញ ចំណេះដឹង និងសមត្ថភាពសតវត្សទី២១ ទៅក្នុងការអប់រំ STEM របស់ខ្លួន។ វានឹងធ្វើឱ្យប្រសើរឡើងនូវជំនាញរបស់សិស្សក្នុងការគិតបែបវិភាគ ការដោះស្រាយបញ្ហា ការច្នៃប្រឌិត និងការសហការ ដែលទាំងនេះនឹងត្រូវការសម្រាប់សេដ្ឋកិច្ចផ្អែកលើចំណេះដឹង»៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ