សុភាសិតចិន៖ គួរតែយកទៅពិចារណាឡើងវិញថា ខឹងស្អប់គ្នាហើយបានអ្វីមកវិញ?
១. ឈ្លោះឈ្នះអ្នកទិញ ឈ្នះហើយ អ្នកទិញក៏ទៅបាត់
២. ឈ្លោះឈ្នះមិត្តរួមការងារ ឈ្នះហើយ សាមគ្គីក្នុងក្រុមក៏លែងមាន
៣. ឈ្លោះឈ្នះមេ ឈ្នះហើយ មុខតំណែងការងារក៏លែងបានរីកចម្រើន
៤. ឈ្លោះឈ្នះញាតិ ឈ្នះហើយទំនាក់ទំនងសាច់ឈាមបងប្អូនក៏បាត់បង់
៥. ឈ្លោះឈ្នះមិត្ត ឈ្នះហើយមិត្តក៏មានកាន់តែតិច
៦. ឈ្លោះឈ្នះមនុស្សដែលខ្លួនស្រលាញ់ ឈ្នះហើយ ស្នេហាក៏ត្រូវរលាយបាត់
ចង់បានឈ្នះធ្វើអី បើឈ្នះហើយនាំតែខាតបង់ឲ្យខ្លួនឯង? សុខចិត្តចាញ់ ដើម្បីឲ្យខ្លួនឯងកាន់តែរឹងមាំ កាន់តែរីកចម្រើន និងកាន់តែគង់វង្ស នោះទើបហៅថាជា ជ័យជម្នះពិតប្រាកដ៕ដោយPP
អត្ថបទទាក់ទង
-
រូបមន្ត៧យ៉ាងសម្រាប់ព្យាបាលសម្រាប់ព្យាបាលកាបូបដែលគ្មានលុយ
-
វិធីសាស្ត្រទាំង៧ សម្រាប់អ្នកអាចប្រើប្រាស់ពេលដែលអ្នកមិនយល់