ភ្នំពេញ ៖ គ្រឹះស្ថានអង្គរ បានឲ្យដឹងថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២០នេះ កម្ពុជាលក់ សំបុត្រ ឲ្យ ភ្ញៀវបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ បានជាង១៨លានដុល្លារអាមេរិក។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ បានបញ្ជាក់ថា «នៅរយៈពេល៥ខែ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២០ ភ្ញៀវ បរទេសចំនួន៣៨៦,០៩៣នាក់ បានទិញបណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ ធ្លាក់ចុះ ៦៥.៤៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ ចំណែកឯប្រាក់ចំណូលវិញ រយៈពេល៥ខែឆ្នាំនេះ ទទួលបានចំនួន១៨,០២១,៣៣៦ដុល្លារ ធ្លាក់ចុះ៦៤.១៨ភាគរយ»។

គ្រឹះស្ថានអង្គរ បន្ដថា សម្រាប់ប្រាក់ចំណូលជាង១៨លានដុល្លារនេះ ត្រូវដកចំនួនជាង៧៧ ម៉ឺនដុល្លារអាមេរិក សម្រាប់ឧបត្ថម្ភដល់មូលនិធីគន្ធបុប្ផាកម្ពុជា ដើម្បីជួយសម្រួល ដល់ដំណើ រការ ព្យាបាលកុមារ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ