ឯកឧត្តម យិន ចាន់ដារដ្ឋ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះថា សំណង់ និងតូបលក់ដូរទាំងអស់ដែលមាននៅមុខបរិវេណ ប្រាសាទអង្គរវត្តនាពេលនេះ និងត្រូវរុះរើចេញទាំងអស់នៅត្រឹមចុងឆ្នាំ២០២០ ដោយក្នុងនោះ សម្រាប់អគារនគរបាលបេតិកភណ្ឌត្រូវរុះរើប្តូរទៅទីតាំងថ្មី សម្រាប់តូបលក់ដូរទាំងអស់រួមជា មួយតូបនៅជុំវិញត្រពាំងសេះ គឺត្រូវរើចេញទាំងអស់ដោយឱ្យចូលទៅលក់ទីតាំងថ្មីនៅក្នុង មជ្ឈមណ្ឌលបដិសណ្ឋារកិច្ច ហើយសម្រាប់អគាររបស់អាជ្ញាធរជាតិអប្សរា ដែលមាននៅបរិ វេណមុខប្រាសាទអង្គរនេះ ក៏កំពុងតែធ្វើការរុះរើចេញបណ្តើរៗហើយដែរ។

ដោយទីតាំងនៅ បរិវេណប្រាសាទអង្គរវត្តនេះ ត្រូវបានកែលម្អទៅជាតំបន់បៃតងសម្បូរទៅដោយផ្កាចម្រុះ និងដើមឈើប្រណិតៗ ហើយគម្រោងនេះអនុវត្តន៍បា នប្រមាណជិត៦ ០ភាគរយហើយ។

ឯកឧត្តម យិន ចាន់ដារដ្ឋ បានបញ្ជាក់ថា ខណៈដែលពិភពលោកក៏ដូចជាប្រទេស កម្ពុជាបានរងគ្រោះដោយសារមេរោគកូវីដ-១៩ អាជ្ញាធរជាតិអប្សរាមិនបាននៅស្ងៀមទេ គឺបានខិតខំកែលម្អ និងអភិវឌ្ឍន៍នៅក្នុងតំបន់រមណីយដ្ឋានអង្គរនេះឱ្យកាន់តែមានភាពល្អប្រសើរ ហើយសង្ឃឹមថា នៅពេលស្ថានភាពកូវិដមានភាពស្ងប់ស្ងាត់ទៅវិញ អ្នកទេសចរ មកទស្សនាអង្គរ និងមានការពេញចិត្តចំពោះសមិទ្ធផលថ្មីៗដែលពួកគេបានឃើញ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ