គិតត្រឹមថ្ងៃទី២៩ ខែសីហា ក្រុមការងារ បានចុះវាស់វែងក្បាលដីនៅភូមិចំនួន ៧៩ភូមិ នៃភូមិគោល ដៅចំនួន ១១៤ ក្នុងតំបន់រមណីយដ្ឋានអង្គរ
ខេត្តសៀមរាប៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២២ ការអនុវត្តយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃ ទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា គឺ ក្រុមការងារបានចុះវាស់វែងក្បាលដីនៅភូមិចំនួន ៧៩ ភូមិ នៃភូមិគោលដៅចំនួន ១១៤។
ជាមួយគ្នានេះ ក្រុមការងារ ក៏បានរៀបចំ រៀបចំដីឡូត៍ សម្រេចបានទំហំ ១១១,១០ហិកតាស្ថាប នា ផ្លូវគ្រួសក្រហម សម្រេចបានប្រវែង ៣ ២៣០ម៉ែត្រ ស្មើ ១៩,១៣% និងបានបោះបង្គោលព្រំដីឡូត៍ នៅភូមិធម្មជាតិរុនតាឯក បានចំនួន ៨១៩ ឡូតិ៏។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជាប្រធាន ក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បានប្រកាសបើកយុទ្ធនាការចុះ វាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់ រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
យុទ្ធនាការនេះ ក្នុងគោលដៅការពារតំបន់រមណីយដ្ឋានអង្គរដែលបានចុះប ញ្ជីក្នុងសម្បត្តិបេតិក ភណ្ឌពិភពលោកឆ្នាំ១៩៩២ មានទំហំ៤០១គីឡូម៉ែត្រការ៉េជាតំបន់ដែលចាត់ទុកជាសម្បត្តិសាធារ ណៈរបស់រដ្ឋ ត្រូវរក្សាការពារដាច់ខាត ។ កម្ពុជាក្នុងនាមរដ្ឋសមាជិក មានភារកិច្ចរក្សាការពារតំបន់ រមណីយដ្ឋានអង្គរ ដែលជាមរតកកេរ្តិ៍ដូនតា ជាអត្តសញ្ញាណនៃដួងព្រលឹងរបស់ជាតិ ក៏ដូចជាតម្លៃជា សកល នៃសម្បត្តិបេតិកភណ្ឌពិភពលោក សម្រាប់មនុស្សជាតិទាំងមូល។
សូមបញ្ជាក់ថា ថ្មីៗនេះ នាដើមឆ្នាំ២០២២ មានអ្នកឆ្លៀតឱកាសសាងសង់សំណង់ ខុសច្បាប់រាប់ រយ ករណី បន្ថែមពីលើករណីសំណង់ខុសច្បាប់ជាច្រើនទៀតដែលបានរំលោភបំពាន នាពេលកន្លងមក ក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ ហើយសំណង់ខុសច្បាប់អស់ទាំងនេះ ត្រូវធ្វើការរុះរើចេញជា បន្ទាន់ដោយផ្ទាល់ខ្លួនឯង។ ទន្ទឹមនេះ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បន្តចាត់វិធាន ការទប់ស្កាត់ការសាងសង់ រុះរើសំណង់ខុសច្បាប់ ហាមឃាត់ការទិញលក់ដីធ្លី និងផ្ទះគ្រប់ប្រភេទ និងមិនផ្ដល់លិខិតគតិយុត្តផ្សេងៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរជាដាច់ខាត៕SP