នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ប្រកាន់ជំហរ"បន្តកាន់តំណែង" ទោះបីជា មានការកើនឡើងនៃមន្ត្រីជាច្រើនលាលែងពីតំណែងក៏ដោយ
(អង់គ្លេស)៖នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានប្រាប់សមាជិកសភាថាលោកនឹង "បន្តកាន់តំណែង" ទោះបីជា មានការកើនឡើងនៃបញ្ជីរដ្ឋមន្ត្រីអភិរក្សនិយម និងមន្ត្រីផ្សេងទៀតដែលលាលែងពីតំណែងក៏ដោយ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។
គណៈប្រតិភូនៃគណៈរដ្ឋមន្ត្រីបានជួបជាមួយ លោក Johnson នៅការិយាល័យ Downing Street ដើម្បីជំរុញឱ្យគាត់លាលែងពីតំណែង នេះបើយោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស។ អ្នកដែលបានជួបរួមមានលេខាធិការដឹកជញ្ជូនលោក Grant Shapps និងលោក Bran don Lewis ស្ថិតក្នុងចំណោមអ្នកដែលរំពឹងថានឹងទាមទារឱ្យគាត់លាលែងពីតំណែង។
លោក David Davis សមាជិកសភាអភិរក្សនិយមដែលធ្លាប់បានអំពាវនាវឱ្យមេដឹកនាំអាយុ ៥៨ ឆ្នាំលាលែងពីតំណែងបានប្រាប់សភាថាគាត់កំពុងស្នើសុំម្តងទៀតថាឱ្យមានការគិតគូពីការចុះចេញពីតំណែង។ប៉ុន្តែលោក ចនសុន បាននិយាយថា គាត់មិនជឿថាហេតុផលដែលចង់ឱ្យលោកចុះចេញពីដំណែង អាចប៉ះពាល់ផលប្រយោជន៍ជាតិនោះទេ “ខ្ញុំមិនអាចយល់ស្របជាមួយគាត់ទៀតទេ។
សូមបញ្ជាក់ថា មកដល់ពេលនេះ មានមន្ត្រីធំៗជាច្រើននាក់បានប្រកាស់លាលែងពីតំណែងក្នុងនោះ មានលោក Hart រដ្ឋមន្ត្រីទី៣ក្នុងជួរគណៈរដ្ឋមន្ត្រី ដែលបានលាលែងពីតំណែង បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Sajid Javid និងអធិការបតី Rishi Sunak៕SP