អន្តរជាតិ៖ កងកម្លាំង របស់កូសូវ៉ូដែលដឹកនាំ ដោយណាតូឬ KFOR ត្រូវបានគេមើលឃើញថា កំពុងត្រៀមរៀបចំខ្លួនយ៉ាងតឹងតែងកាលពីល្ងាចថ្ងៃសៅរ៍ នៅក្នុងទីក្រុង
Kosovska Mitrovica ដែលស្ថិតនៅក្នុងតំបន់កូសូវ៉ូ Kosovo ជាតំបន់បំបែកខ្លួនចេញពី ប្រទេសស៊ែប៊ី នាពេលកន្លងមក។នេះបើយោងតាមការចេញផ្សាយរបស់ RT នៅថ្ងៃទី០១ខែសីហា ឆ្នាំ២០២២។
កងកម្លាំងដែលភាគច្រើន គឺជាកងកម្លាំងរបស់ ប្រទេសអ៊ីតាលីត្រូវបានគេមើលឃើញថា បានបង្ហាញវត្តមានជាច្រើន នៅក្នុងទីតាំងក្បែរទៅនឹងស្ពានឆ្លងទន្លេ Ibar ដែលជាស្ពានបែងចែករវាងទីក្រុងភាគខាងជើង នៃប្រទសស៊ែប៊ីនិងទីក្រុង
ភាគខាងត្បូងរបស់ស៊ែប៊ី ជាមួយនឹងតំបន់កូសូវ៉ូ។
ទោះបីជាយ៉ាងណាក្តី KFOR បានចេញសេចក្តីរាយការណ៍មួយនៅក្រោយការដាក់ ពង្រាយកងកម្លាំងរបស់ខ្លួននោះថា៖ការត្រៀមរៀបចំលើកនេះគឺ ធ្វើឡើងដើម្បីការពារឬក្នុងករណីមានការឈ្លានពាន ឬអស្ថេរភាពណាមួយនឹង កើតឡើងនៅក្នុង
តំបន់៕